Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាចារ្យ អេ សម្តែង​ការហួសចិត្ត​ខ្លាំង ក្រោយ​គេ​លើកឡើងថា អាចារ្យ អេ យល់​ច្រ​លំ​លើ​ម៉ែ​រួយ​! (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​អំឡុង​ខែកក្កដា កន្លងទៅនេះ មានរឿង​រ៉ាវ​មួយ​រវាង​លោក​អាចារ្យ អេ និង​ម៉ែ​រួយ ដែល​ទើប​ឡើង​ងារ​ជា​ឱក​ញ៉ា​កាលពីពេល​ថ្មីៗ​នេះ បាន​ផ្ទុះ​កក្រើក​ពេញ​បណ្តាញ​សង្គម​តែម្តង បន្ទាប់ពី​ម៉ែ​រួយ បានចេញ​លិខិត​គំរាម​ប្តឹង​អាចារ្យ​អេ ដែល​ត្រូវបាន​ចោទប្រកាន់​និយាយ​បរិហារកេរ្តិ៍​ខ្លួន​។​

​ក្នុង​លិខិត​ឆ្លើយតប និង​គំរាម​ប្តឹង​ចាត់វិធានការ​ផ្លូវច្បាប់​នោះ គឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោក អាចារ្យ អេ ដែល​ហាក់​បានដឹង​រឿង​ស៊ីជម្រៅ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម៉ែ​រួយ ឆេះ​កំហឹង​បាន​ចោទប្រកាន់ថា លោក អាចារ្យ អេ បាន​វាយប្រហារ​មកលើ​ក្រុមហ៊ុន​របស់​នាង និង​បរិហារកេរ្តិ៍​មកលើ​រូបនាង​តែម្តង ដែលថា​ជា​បក្ខពួក​រកស៊ី​បោកប្រាស់ ទៅលើ​តំណាង​ចែកចាយ​របស់ខ្លួន​ដែល​សុទ្ធតែ​ពួក​ភ្លើ​ខំ​ខ្ចីលុយ​ជំពាក់​បំណុល​គេ មក​ទិញ​ផលិតផល​របស់​នាង​ទៅ​លក់​បន្ត​។​

​ក្រោយពី​បានឃើញ​លិខិត​នោះ លោក អាចារ្យ អេ បានធ្វើការ​ឆ្លើយតប​ទៅកាន់​អ្នកនាង ស្រី ណា​រួម ដែលជា​អគ្គនាយក​ក្រុមហ៊ុន ROUY INFINITY CO.,LTD ដែលជា​បឋម អាចារ្យ អេ សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការយល់ច្រឡំ​ដែល​ស្មានថា នាង​ជា​ជនជាតិ​ថៃ និង​សូម​ការកោតសរសើរ​ចំពោះ ម៉ែ​រួយ ដែល​បានចេញ​លិខិត​ដាស់តឿន​មួយ​នេះ ដោយ​ពុំ​បង្ហាញ​កាយវិការ​ក្តែ​ងៗ​ដូច​អ្នកដទៃ នេះ​ជា​សុជីវធម៌​ថ្លៃថ្នូរ​មួយ​។​

​អាចារ្យ អេ បន្តថា លោក​នឹង​លំឱនកាយ​ទទួលយក​ចំពោះ​ការ​ដាស់តឿន​នេះ ប៉ុន្តែ ប្រសិនបើ​ម៉ែ​រួយ ចង់​ប្រើ​ភាសា​គំរាម​វិញ លោក​សូម​ឲ្យ​ម៉ែ​រួយ ជ្រាប​ច្បាស់​ថា ២០ ឆ្នាំ កន្លងមកនេះ ABC បាន​ជួប​រឿងរ៉ាវ​ជាច្រើន​រហូតដល់​ថ្នាក់​ត្រូវ​ប្តូរជីវិត ដើម្បី​តែ​ផលប្រយោជន៍​ប្រជាពលរដ្ឋ តែ​មិនដែល​ករណី​ណា​ដែល ABC ចាញ់​ឡើយ​។ លោក​ថា រឿង​ផ្ទាល់ខ្លួន​លោក​សុខចិត្ត​ចុះចាញ់ ព្រោះ​ចាស់​ហើយ​មិន​ចង់​តតាំង​នឹង​រឿង​កំ​ប៉ិច​កំប៉ុក​ដូចនេះ​ទេ តែបើ​រឿង​ប៉ះពាល់​ដល់​សង្គម ទៅលើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជាដើម គឺ​លោក​មិន​ចុះចាញ់​ដាច់ខាត​។​

​ទោះយ៉ាងណា អាចារ្យ អេ នៅតែ​និយាយ​យ៉ាង​ចំហ​រថា បើជា​សារ​ដាស់តឿន លោក​សូម​ឱន​កាយ​ទទួលខុស ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍ ម៉ា​ដាម រួយ និង​បក្ខពួក​ជាច្រើន​ដែល​បាន​ផលប្រយោជន៍​ពី​ម៉ា​ដាម រួយ ដែល​កំពុង​ក្លាយជា​អ្នកមាន​ច្រើន​គ្នា តែ​លោក​សំដៅ​ទៅលើ​តែ​អ្នក​ជោគជ័យ​ទេ សម្រាប់​អ្នក​មិន​ជោគជ័យ​លោក​មិន​និយាយ ព្រោះ​ខ្លាច​ខ្លាស​គេ ដែល​ឲ្យ​គេ​បោក​ក្បាល​បាន​យ៉ាង​ស្រួលៗ​នោះ​។​

​តែ​យ៉ាងណាមិញ ក្រោយពី​បានឃើញ អាចារ្យ អេ បានធ្វើការ​បកស្រាយ​ខាងលើ ក៏​ស្រាប់​តែមាន​សារព័ត៌មាន​មួយ​បានធ្វើការ​ចុះផ្សាយ ដោយ​លើកឡើងថា អាចារ្យ អេ បាន​ចោទ​វាយ​ហារ​ម៉ែ​រួយ ប្រើ​គ្រប់​វិធីសាស្ត្រ​ដើម្បី​បោកប្រាស់​គេ ទាំង​ពុំបាន​ស្គាល់​ម៉ែ​រួយ​ច្បាស់​ផង ដោយនិយាយ​ចោទ​ធ្វើឡើង​តែ​ទៅតាម​ប្រិយមិត្ត​ខ្លួន​ផ្តល់ព័ត៌មាន​ឲ្យ​ប៉ុណ្ណោះ និង​ព្រមទាំង​ដាក់​ចំ​ណើ​ង​ជើង​ថា «​ផ្ទុះ​សង្គ្រាមពាក្យសម្តី ម៉ែ​រួយ និង​អាចារ្យ​អេ ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​តាមពិត​គឺជា​រឿង​យល់ច្រឡំ​» ស្រាប់តែ អាចារ្យ អេ សម្តែង​ការហួសចិត្ត​ទ្រាំ​ពុំបាន ក៏​ចេញ​ប្រតិកម្ម​ទៅកាន់​សារព័ត៌មាន​នោះ​ថា មិន​ចង់​តបត​រឿង​អ្វី​បន្តទៀត​នោះទេ តែ​គ្រាន់តែ​ចង់​បង្រៀន​សកលវិទ្យា​ល័យ​វិជ្ជាជីវៈ​សារព័ត៌មាន​អន​អ៊ែរ​ប៉ុណ្ណោះ ដោយ​ក្នុងនោះ អាចារ្យ​អេ បានបញ្ជាក់​ប្រាប់ថា អត់​មាន​អ្នកណា​មក​ប្រាប់​អាចារ្យ អេ នោះទេ គឺ​អាចារ្យ អេ បានដឹង​រឿងនេះ​ខ្ទេច​អស់​រាប់​ឆ្នាំ​ទៅហើយ ប៉ុន្តែ មិន​ចង់ទៅ​ប៉ះពាល់ គ្រាន់តែ​ក្រោយ​ឡើង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក ABC ដែល​លោក​ភ្ញាក់ផ្អើល​ថា ម្នាក់​ធ្វើការ​នៅ ABC នៅ​ភ្លើ​អ៊ីចឹង​ទៀត ចុះ​ទម្រាំ​អ្នកស្រុក​ភ្លើ​ប៉ុណ្ណា ត្រូវគេ​បោក​ក្បាល​បាន​ប៉ុណ្ណា​។

​លើសពីនេះ នៅត្រង់ចំណុច​លើកឡើងថា អាចារ្យ អេ និយាយថា ក្រុមហ៊ុន​ម៉ែ​រួយ ជា​ក្រុមហ៊ុន​ស្របច្បាប់ និង​ឈប់​វាយប្រហារ​ម៉ែ​រួយ​តទៅ​ទៀតហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ ក៏ត្រូវ​បាន អាចារ្យ អេ ប្រតិកម្ម​ហួសចិត្ត​ទៀតថា អាចារ្យ ទទួលស្គាល់​នូវ​ពាក្យ​ថា អា​ក្រុមហ៊ុន​ហ្នឹង​វា​ស្របច្បាប់ ប៉ុន្តែ ហេតុអ្វី​មិន​យកពាក្យ​ដែល​លោក​ថា ស្របច្បាប់ តែ​យក​ប្រៀប​ទៅលើ​អ្នកទន់ខ្សោយ ទៅលើ​ពួក​អា​ភ្លើ​មី​ភ្លើ មក​និយាយ​ត​ផង​។ ហើយ​មួយវិញទៀត ពាក្យ​ថា​ឈប់​និយាយ គឺ​លោក​ចង់​និយាយ​សំដៅថា «​អា​ញ់​ចាស់​ហើយ អា​ញ់​មិន​ចង់​តស៊ូ​តតាំង​ជាមួយ​នាង​ឯង ម៉ែ​រួយ​ទេ​» មិនមែន​ឈប់​និយាយ​ក្រោយ​ដឹងថា​ក្រុមហ៊ុន​ម៉ែ​រួយ​ស្របច្បាប់ តែ​ប្រើ​គ្រប់​វិធី​បោក​ក្បាល​ពួក​អា​ភ្លើ​មី​ភ្លើ​នោះទេ សូមជ្រាប​៕ ដោយ​៖ លឹម ហុង​

spot_img
×