Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ផ្លាស់ប្ដូរ​ស្នងការ​ខេត្តបន្ទាយមានជ័យ និង​ថ្ងៃទី​៩​កញ្ញា ផ្លាស់ប្តូរ​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

spot_img

បន្ទាយមានជ័យ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ដ​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ អញ្ជើញ​ប្រកាស​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​នគរបាល​ខេត្ត ត្រូវ​ចូលកាន់​តំណែង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ។ ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​ក្រសួងមហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​

​ចំណែក ពិធី​ប្រកាស​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹងត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​នគរបាល​ខេត្តសៀមរាប​ទទួល​ផែន​សន្តិសុខ ត្រូវ​ចូលកាន់​តំណែង​ជា​ស្នងការ​ថ្មី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​ដោយ​៖​កូ​ឡាប​

spot_img
×