Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ ពីថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នាយកដ្ឋាន​ព័ត៌មាន បាន​ឲ្យ​ដឹងថា តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ជាម បិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្នុង​ក្របខ័ណ្ឌ អាស៊ាន ដែល​នឹង​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ ពីថ្ងៃ​ទី ០៩ ដល់​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០២០ ដូចខាងក្រោម​៖
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣

– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​

– កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៧ – កិច្ចប្រជុំ​ពិសេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន ស្តីពី​ការអភិវឌ្ឍ​ក្នុង​អនុតំបន់​

– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​២១ – កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី – បូព៌ា​លើក​ទី​១០

– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​

– កិច្ចសន្ទនា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ស្តីពី​ការពង្រឹង​តួនាទី​របស់​ស្ត្រី​សម្រាប់​សន្តិភាព និង សន្តិសុខ​ប្រកបដោយ​ចីរភាព ក្នុងឱកាស​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣

– កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៧ និង​

– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​ទាំង​១០ របស់​អាស៊ាន​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នឹង​ពិនិត្យមើល​ឡើងវិញ​វិធី​ផែនការ​លម្អិត​របស់​អា​ស៊ាន​និង​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ និង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ការកសាង​សហគមន៍​អាស៊ាន​និង​អនុសាសន៍​នានា សម្រាប់​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ ឆ្នាំ​២០២៥ និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ឯកភាព​និង សាមគ្គីភាព ភាពរឹងមាំ សមាហរណកម្ម​និង​ការតភ្ជាប់​ក្នុង​រង្វង់​អាស៊ាន ព្រមទាំង​ការធ្វើទំនាក់ទំនង ជាមួយ​សហគមន៍​ពិភពលោក​។ កិច្ចប្រជុំ​ក៏​នឹង​ពិភាក្សា​ផងដែរ​អំពី​ផលប៉ះពាល់​លើ​សង្គម​-​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ផែនការ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×