Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង​! អតីត​ស្វាមី ទូច ស្រី​លក្ខណ៍ ចេញមុខ​បំភ្លឺ​ជុំវិញ​រឿង​បាក់បែក​ជីវិត​គូ ដែល​គ្រប់គ្នា​មិន​នឹកស្មាន​ដល់​ថា​…

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​មាន

ការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានឃើញ​អតីត​ស្វាមី​តារាចម្រៀង​ទូច ស្រី​លក្ខណ៍ ដែលជា​ជនបរទេស បាន​បង្ហោះ​លិខិត​បំភ្លឺ​ដែលមាន​ខ្លឹមសារ​ស៊ីជម្រៅ​មួយចំនួន ជុំវិញ​ជីវិត​គូ​របស់​អ្នក​ទាំងពីរ​ឈានដល់​ផ្លូវ​បែកបាក់​គ្នា ដែល​បងប្អូន​មហាជន​ខ្លះ​នៅ​មិនទាន់​បានដឹង​។​

​នេះ​បើ​យោងតាម​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក Morten Kvammen ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អតីត​ស្វាមី​អ្នកនាង ទូច ស្រី​លក្ខណ៍ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​លោក​បាន​សរសេរ​លិខិត​២​ច្បាប់​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ពាក់ព័ន្ធ​ការបំភ្លឺ​នូវ​រឿងរ៉ាវ​មួយចំនួន ក្រោយ​អ្នក​ទាំងពីរ​ចែកផ្លូវ​គ្នា តែ​រូបលោក​បែរជា​ត្រូវបាន​ចោទប្រកាន់​នូវ​រឿង​អយុត្តិធម៌​ផ្សេងៗ​ពី​អតីត​ភរិយា ដែល​លោក​ពុំ​អាច​ទទួលយក​បានឡើយ​។​

​នៅក្នុង​លិខិត​បំភ្លឺ​ជា​ភាសា​ខ្មែរ លោក Morten បានបញ្ជាក់​ឲ្យ​ដឹងថា «​នេះ​ជាការ​ឆ្លើយតប​របស់ខ្ញុំ ចំពោះ​ការចោទប្រកាន់​ដែល​អតីត​ភរិយា​ខ្ញុំ ទូច ស្រី​លក្ខណ៍​/​លក្ខិណា យ៉ែម តែងតែ​បំភ្លឺ​លើ​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ផ្សាយ​ទូទៅ​។​

​អ្នក​និយាយថា ខ្ញុំ​បាន​ចាក​ចេញពី​អ្នក ហើយ​បោកប្រាស់​អ្នក ដោយសារ​មាន​ស្រី​ថ្មី​។ មិន​ពិត​ទេ​! អ្នក​បានបញ្ចប់​ទំនាក់​ទំនង​ជាមួយ​ខ្ញុំ នៅ​ខែសីហា ឆ្នាំ​២០១៩ ជាង​មួយឆ្នាំ​កន្លងមក ហើយ​បាន​បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ​ទៀត មែន​ទេ​?

​បន្ថែម​លើ​នេះ អ្នក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ បង្ហាញមុខ​គូស្នេហ៍​របស់​អ្នក នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​។ ទង្វើ​មិន​គប្បី​មួយ កាល​ខែមករា​ឆ្នាំនេះ អ្នក​ក៏​នាំ​មិត្ត​ប្រុស​របស់​អ្នក​ទៅផ្ទះ​ដែល​ខ្ញុំ​បាន​ទិញ​ហើយ​នោះ​ជា​ផ្ទះ​ដែល​យើង​ធ្លាប់​បានរស់នៅ​ជាមួយគ្នា​ទៀត​។​

​បន្ទាប់ពី​អ្នកមាន​មិត្ត​ប្រុស​ថ្មី ខ្ញុំ​ក៏បាន​ចាប់ផ្តើម​ទំនាក់ទំនង​ថ្មី​ដែរ នៅក្នុង​ខែមីនា (​ឆ្នាំ​២០២០ មានន័យថា ស្រី​លក្ខណ៍​មាន​មិត្ត​ប្រុស​ថ្មី​មុន​) បន្ទាប់មក ក៏​អ្នក​ចាប់ផ្តើម​វាយប្រហារ​ខ្ញុំ​នៅ​ទីសាធារណៈ ដោយ​គ្មាន​ហេតុផល​ដែលថា​ខ្ញុំ​មាន​ស្រី​ថ្មី​ចោល​អ្នក​ទៅវិញ​។​

​អ្នក​និយាយទៀតថា ខ្ញុំបោះបង់​ចោល​អ្នក និង​កូនប្រុស​របស់ខ្ញុំ ទៅ​រស់នៅ​ជាមួយ​ក្មេងស្រី​ផ្សេងទៀត​។ នេះ​ក៏​ជាការ​កុហក​ដែរ​។​

​បន្ទាប់ពី​យើង​បែក​គ្នា យើង​សុទ្ធតែ​ចែកគ្នា​មើល​កូន ដោយ​ផ្លាស់ប្តូរ​គ្នា​អស់​រយៈពេល​៦​ខែ​ដូចៗ​គ្នា​។ ប៉ុន្តែ ថ្ងៃក្រោយ​ទៀត បន្ទាប់ពី​អ្នក​ដឹងថា ខ្ញុំ​ក៏​កំពុងមាន​គូសង្សារ​ថ្មី​ដែរ អ្នក​ក៏​លែង​ឲ្យ​កូន​យើង​មកជួប​ខ្ញុំ ដូចដែល​បាន​ព្រមព្រៀងគ្នា កាល​ខ្ញុំ​យក​កូន​យើង​ឲ្យ​អ្នក​វិញ (​កាល​មុន​ស្រី​លក្ខណ៍ សន្យាថា​នឹង​ឲ្យ​កូន​ជួប​ខ្ញុំ​ម្តងម្នាក់​) ។ អ្នក​បាន​និយាយថា គាត់​មិនអាច​មកជួប​ខ្ញុំ​បានទេ ព្រោះ​គាត់​ឈឺ​ដោយសារតែ​វីរុស​កូ​រ៉​ណា ប៉ុន្តែ តាមពិត គឺ​អ្នក​មានបំណង​មិន​ឲ្យ​គាត់​ជួប​ខ្ញុំ​។​

​អ្នក​គំរាមថា​នឹង​ទូរស័ព្ទ​ទៅ​ប៉ូលិស ប្រសិនបើ​ខ្ញុំ​មក​ផ្ទះ​របស់​យើង​ដើម្បី​ជួប​គាត់ ហើយ​អ្នក​បាន​ចោទប្រកាន់​ខ្ញុំ​ថា បាន​ព្យាយាម​ចាប់ជំរិត​គាត់ ពេលដែល​ខ្ញុំ​និយាយ​ជាមួយ​គាត់ អំឡុង​ពេលដែល​គាត់​កំពុង​លេង​នៅតាម​ផ្លូវ​។ ប្រការនេះ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវតែ​សុំ​អាជ្ញាធរ​នៅ​សង្កាត់ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​បានឃើញ​មុខ​កូន ប៉ុន្តែ អ្នក​មិន​បង្ហាញមុខ​កូន​ឲ្យ​ខ្ញុំ​បានឃើញ​ឡើយ​។ អ្នក​គ្រាន់តែ​ឲ្យ​ខ្ញុំ​បានឃើញ​មុខ​គាត់​ពី​ចម្ងាយ ប្រៀប​បី​ដុ​ច​ឆ្កែ​មួយ​ក្បាល​នៅតាម​ផ្លូវ ស្ថិតនៅ​ក្រៅ​ផ្ទះ​ដែល​ខ្ញុំ​ទិញ​សម្រាប់​គ្រួសារ​យើង​។​

​អ្នក​និយាយថា ខ្ញុំ​មិនដែល​បានផ្តល់​ប្រាក់​ឲ្យ​អ្នក សូម្បីតែ​ទិញ​ទឹកដោះគោ សម្រាប់​កូនប្រុស​របស់​យើង​។ នេះ​ក៏​ជាការ​កុហក​ដែរ​។ អ្នករស់នៅ​ក្នុងផ្ទះ​ដែល​ខ្ញុំ​បាន​ទិញ​សម្រាប់​គ្រួសារ​របស់​យើង​។ អ្នកបើក​ឡាន​ដែល​ខ្ញុំ​បាន​ទិញ​សម្រាប់​គ្រួសារ​របស់​យើង​។ លើសពីនេះ​ទៀត អ្នក​បាន​ចូលទៅ​ដក​លុយ​ក្នុង​គណនី​ធនាគារ​មួយ​គ្នា​របស់​យើង ហើយ​ខ្ញុំ​បាន​ផ្ញើ​ប្រាក់​ទៅ​អ្នក​នៅពេល​អ្នកស្នើសុំ​។​

​ខ្ញុំ​បាន​ព្យាយាម​ពិភាក្សា​ជាមួយ​អ្នក និង​ឯកភាព​តាម​សំណើសុំ​លែងលះ​របស់​អ្នក​តាំងពី​យើង​បែក​គ្នា ប៉ុន្តែ​តាំងពី​ខែឧសភា​មក អ្នក​មិនដែល​មកជួប​ខ្ញុំ​ឡើយ​។​

​អ្នកមាន​ការព្រួយបារម្ភ​ខ្លាំងណាស់ ក្នុងការ​ថែរក្សា​កេរ្តិ៍ឈ្មោះ​របស់​អ្នក នៅក្នុង​បណ្តាញ​សង្គម ដោយ​ដើរតួ​ធ្វើជា​ជនរងគ្រោះ​ជាមួយ​ប្តី​អាក្រក់ និង​ក្លាយជា​ម្តាយ​មេម៉ាយ ដែល​កំពុង​តស៊ូ​ម្នាក់ឯង​។ អ្នកសុខ​ចិត្ត​កុហក​កូនប្រុស​របស់​យើង ហើយ​ប្រាប់​គាត់​ថា ឪពុក​របស់គាត់​បាន​ចាក​ចេញពី​គាត់ និង​គ្រួសារ​។​

​តើ​វា​ទៅជា​បែបណា ពេលដែល​ម្តាយ​មួយរូប​ព្យាយាម​បំបែកបំបាក់​កូន​ចេញពី​ឪពុក​បង្កើត​ដែល​ស្រឡាញ់​កូន​អស់ពី​ពោះ បែរជា​ម្តាយ​នោះ​ប្រាប់​កូន​ថា ឪពុក​លែង​ស្រឡាញ់​កូន​ទៀតហើយ​នោះ​? តើ​សកម្មភាព​របស់​អ្នក គ្រាន់តែ​បំភ្លៃ​ឡើងលើ​បណ្តាញ​សង្គម ដើម្បី​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ឬ​?

​ខ្ញុំ​ហ៊ាន​ប្រឈមមុខ​ជាមួយ​អ្នក ហើយ​សូមអ្នក​បង្ហាញ​ភស្តុតាង​នូវ​អ្វីដែល​អ្នកចោទ​ប្រកាន់​ខ្ញុំ​កន្លងមក​។ ខ្ញុំ​អាច​ផ្តល់​ឯកសារ​នានា និង​អះអាង​អ្វីដែល​ខ្ញុំ​បាន​សរសេរ ហើយ​ខ្ញុំ​មាន​ឆន្ទៈ​ក្នុងការ​ចែករំលែក​ភស្តុតាង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចាប់អារម្មណ៍​ក្នុងការ​ផ្សាយ​ពី​ការពិត​នៃ​រឿងនេះ​ផងដែរ​។​

​ទោះយ៉ាងណា នៅពេលនេះ គេ​ពុំ​បានឃើញ​តារាចម្រៀង ទួ​ច ស្រី​លក្ខណ៍​ធ្វើ​ការតបត​ទៅនឹង​លិខិត​បំភ្លឺ​ខាងលើ​របស់​អ​តី​ស្វាមី​គឺ​លោក Morten Kvammen នោះទេ​៕ ដោយ​៖ លឹម ហុង​

 

 

spot_img
×