Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ឡ​ស្លដែក បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​

spot_img

​កំពង់ស្ពឺ​៖ ផ្ទុះ​ឡស្ល​ដែក បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នោះបាន​កើតឡើង កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ស្ដុក​ល្ពៅ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា កម្លាំង​ផ្នែក​អន្តោប្រវេសន៍​ស្រុក​ឧដុង្គ សហការ​ជាមួយ​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត និង​ស្រុក និង​កម្លាំង ព្រហ្មទណ្ឌ​ស្រុក បាន​ចុះ​ពិនិត្យ សហគ្រាស ស្លដែក ហ្គ្រែ​ន​ដា (GRANDA INTERNATIONAL STEEL CO.,LTD )(​គ្រែ​ន​ដា​អ៊ី​ន​ធើ​នេ​សិ​នណល​ស្ទៀល​) ដែល​បាន​ផ្ទុះ​បណ្តាល​ឲ្យ​ជ​នា​រងគ្រោះ​ឈ្មោះ DONG YANYOU(​ដុង​យ៉ាន​យូ​) ភេទ​ប្រុស ថ្ងៃខែ​ឆ្នាំ​កំណើត​11.AUG.1970 កាន់​លិខិតឆ្លងដែន​លេខ EE 3005316​រងរបួស​ធ្ងន់ ហើយ​ក្រុមហ៊ុន​ក៏បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។ ពេលដែល​បញ្ជូន​ទៅដល់​មន្ទី​ពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​ក៏បាន​ស្លាប់​។ ជន​ជាតិចិន​ខាងលើនេះ​ជា​កម្មករ​ធ្វើការ​នៅក្នុង​សហគ្រាស​ស្លដែក​ខាងលើ​នោះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×