Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្រវឹងស្រា និង​មាន​ជំងឺសរសៃប្រសាទ បាន​ដុត​ផ្ទះ​ខ្លួនឯង ឆេះ​ម៉ដ្ឋ​

spot_img

​កំពង់ធំ​៖ បុរស​ម្នាក់​ស្រវឹងស្រា និង​មាន​ជំងឺសរសៃប្រសាទ បាន​ដុត​ផ្ទះ​ខ្លួនឯង ឆេះ​ម៉ដ្ឋ​។ ហេតុការណ៍​បានកើត​ឡើង កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​នឹង​៣០​នាទី ស្ថិតនៅ​ភូមិ ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​យោងតាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ ឡាញ់ ផុន ភេទ​ស្រី អាយុ ៤៩​ឆ្នាំ​។​

​ប្រភេទ​សំណង់ ផ្ទះ​ធ្វើ​អំពី​ឈើ ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្តា រនាប​ក្តា​។ ខូចខាត​ឆេះ​ផ្ទះមួយ​ខ្នង​ទាំងស្រុង​, ប្រាក់រៀល​ចំនួន ២​លាន​រៀល​, ប្រាក់​បាត​ចំនួន​៨០០​បាត , ខ្សែក​មាស​ចំនួន ២​ខ្សែ​ស្មើ ៧​ជី​, ខ្សែក​ផ្លាក​ទីន​ចំនួន​២​ខ្សែ​ស្មើ ៩​ជី , កងដៃ​ផ្លាក​ទីន​ចំនួន​១​កង​ស្មើ​១​ជី​, ក្រវិល​ផ្លាក​ទីន​ចំនួន ១​គូ​ស្មើ ១​ជី​, ម៉ូតូ​ចំនួន ១​គ្រឿង រទេះគោ (​កង់ឡាន​)​ចំនួន​១ អង្ករ​ចំនួន ១​បេ ស្រូវ​ចំនួន ៥​បេ ធុង​ទឹក​កកធំ​ចំនួន​២ ផ្ទាំង​សូ​ឡា និង​អាគុយ​ចំនួន​១ ទូរទស្សន៍​ចំនួន​១​គ្រឿង ទូរស័ព្ទ​ចំនួន​២​គ្រឿង ឯកសារ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួនទៀត​។​

​ប្រភព​ដដែល​បន្តថា មូលហេតុ​បណ្តាលមកពី​ឈ្មោះ សោម ចុង អាយុ​៤៩​ឆ្នាំ ត្រូវជា​ប្តី​ផឹកស្រា​ស្រវឹង មាន​ជំងឺសរសៃប្រសាទ​ដុត​ផ្ទះ​ខ្លួនឯង​។​

​ករណី​ខាងលើ​នេះដែរ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការនគរបាល​ស្រុក​កំពង់ស្វាយ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ពន្លត់​ចំនួន​១៩ នាក់ និង​នាំយក​រថយន្ត​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក បានចេញ​អន្តរាគមន៍​ចំនួន ១ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​២ រថយន្ត​ស្មើ​និង ១២ ម៉ែត្រគុប ទើប​រលត់​ទាំងស្រុង មិន​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×