Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ពេញ​ទំនប់ទឹក​គង្គារ​! កំពុងតែ​លេង​ទឹក​សុខៗ ស្រាប់តែ​រត់​ជាន់ជើងគ្នា​ទាំង​ព្រលឹងចុងសក់​ដោយសារតែ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មាន​ហេតុការណ៍​ដ៏​ញាក់សាច់​មួយ បង្ក​ការភ្ញាក់ផ្អើល​រត់​ជាន់ជើងគ្នា​ពេញ​ក្នុង​ទឹកតែ​ម្តង ដោយសារតែ​ក្មេងស្ទាវ​២​ក្រុម​បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ឡើង​កក្រើក​ពេញ​ក្នុង​ទឹក នៃ​រមណី​ដ្ឋា​ន​មួយកន្លែង​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ប្រៀប​ដូច​ក្រពើ និង​ខ្លា​អ៊ីចឹង​។​

​ហេតុការណ៍​បង្ក​ភាពអសន្តិសុខ​ដ៏​ហួសចិត្ត​បំផុត​នេះ បើតាម​អ្នក​បង្ហោះ​វីដេអូ បាន​ប្រាប់​ឲ្យ​ដឹងថា បានកើត​ឡើង​នៅ​រមណីយដ្ឋាន «​ទំនប់ទឹក​គង្គារ​» ស្ថិតក្នុង​ភូមិ​ចាស់ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ត្រូវ​នឹង​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជម្លោះ​ឈានដល់​ការប្រើ​អំពើហិង្សា​ដាក់គ្នា​យ៉ាង​សាហាវ​នេះ ត្រូវបាន​ដឹងថា​គឺ​ផ្តើមឡើង​ដោយសារ​ការ​ឌឺដង​សម្តី​ដាក់គ្នា​។ ក្នុងនោះ​វីដេអូ​អាច​ត្រូវ​បានឃើញ​ក្មេងស្រីៗ​ជំទង់ៗ និង​យុវជន​ដទៃទៀត បាននាំគ្នា​រត់​ភៀសខ្លួន​ស្រ​វេ​ស្រវា​ឡើងគោក​ទាំង​ព្រលឹងចុងសក់​។ ហើយ​ជា​លទ្ធផល ម្នាក់​ក្នុងចំណោម​ភាគី​ជម្លោះ​ម្ខាង​ដែលមាន​បក្ខពួក​ប្រមាណ ២០ នាក់ ត្រូវ​បែកក្បាល​។​

​ក្រោយពី​បានឃើញ​បែបនេះ ប្រជាពលរដ្ឋ​ដែល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ បាននាំគ្នា​រិះគន់ និង​ស្នើ​ដល់​អាជ្ញាធរ​តាម​ស្វែងរក​ចាប់ខ្លួន​ជនបង្ក​ទាំង​២​ក្រុម​មក​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ និង​ពិសេស​គឺ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​អសន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទីនោះ ព្រោះ​តំបន់​រមណីយដ្ឋាន ទំនប់ទឹក​គង្គារ នេះ ជា​តំបន់​ទេសចរណ៍​មួយ ដែល​កំពុងតែ​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ខេត្តកំពង់ឆ្នាំង​៕ ដោយ​៖ លឹម ហុង​

spot_img
×