Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ប្រទះ​លោក​ព្រះ​! ប្រពន្ធចុង​ជិះ​ម៉ូតូ​មក​តាម​ប្តី​ហេងស៊យ​ដល់​មុខផ្ទះ និង​ប្រឈមមុខ​នឹង​ប្រពន្ធដើម សំដី​ឡើង​ម៉ា​បេន​ហ្មង (​វីដេអូ​)

spot_img

​នេះ​ជា​រឿងរ៉ាវ​ទើបបាន​ផ្ទុះឡើង​ថ្មី​មួយទៀត ខណៈដែល​ប្រពន្ធចុង​បាន​ជិះ​ម៉ូតូ​មករក​ប្តី​ដល់ផ្ទះ និង​ឈ្លោះ​ជាមួយ​ប្រពន្ធចុង​និយាយ​ឡើង​ឡូយ​តែម្តង​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​ការភ្ញាក់ផ្អើល​នាំគ្នា​ហួសចិត្ត​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ព្រោះតែ​ពុំ​នឹកស្មានថា​ស្ត្រី​ជា​ប្រពន្ធចុង​មុខ​ក្រាស់​ដល់​ថ្នាក់​ហ្នឹង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ស្រី​ស្អាត​ជា​ពិធីករ​វិទ្យុ​មួយ​សម្តី​ចាក់ទឹកមិនលិច សូ​ឡា បាន​បង្ហោះ​វីដេអូ ដោយ​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖ «​សូ​ឡា​ទទួលបាន​ពី​បងស្រី​ម្នាក់ គាត់​បាន​មើល​ឡាយ​សូ​ឡា​និយាយ​ព័ត៌មាន​នៅ​ថៃ រឿង​សង្គ្រាម​ប្រពន្ធដើម & សង្គ្រាម​ប្រពន្ធចុង គាត់​ថា​ដូច​រឿង​គាត់ ចង់អោយ​បងប្អូន​បានដឹង ព្រោះ​គាត់​ហួសចិត្ត​!

​នេះ​ជា​វីដេអូ​ប្រពន្ធចុង មករក​រឿង​ប្រពន្ធដើម​ដល់ផ្ទះ កើតទុក្ខ​មិន​សុខចិត្ត​អោយ​ប្តី​គាត់​លែង​គាត់ ទាំង​ដែល​គាត់​និយាយថា គាត់​មិនដឹង​ធ្វើ​ម៉េច​ទេ ព្រោះ​ប្តី​គាត់​មិន​លែង​គាត់ ប្រពន្ធចុង​នេះ​សាហាវ​ណាស់​ថា មិន​ជឿថា​ប្រពន្ធដើម​ធ្វើ​ចិត្តបាន​មាន​សេចក្តីសុខ ពេល​ប្តី​គាត់​មាន​ប្រពន្ធចុង​ចឹ​ង​!!! និយាយ​ទៅ ប្រពន្ធចុង​នេះ​តាម​រករឿង​ប្រពន្ធដើម​មិន​ឈប់ ទាំង​ប្រពន្ធដើម​ប្រាប់ថា​គាត់​មិន​ខ្វល់​ទេ ព្រោះ​គាត់​ចាស់​ហើយ តែ​ប្រពន្ធចុង​នេះ​នៅតែ​ឌឺដង​!

​រឿងនេះ​ចង់​ឲ្យ​បងៗ​បុរស​ដែលមាន​ប្រពន្ធ​ហើយ មាន​ស្រី​ក្រៅ​ចូល​មើល អោយដឹងថា​ទឹក​ចិ​ត្ដ​ប្រពន្ធដើម​យ៉ាងណា ឈឺចាប់​ម៉េច​ខ្លះ ចុងក្រោយ​នាំ​បញ្ហា​ដល់​ប្រពន្ធ​កូន ដោះស្រាយ​មិន​ចេញ​!!!

​ស្តាប់​បងស្រី​និយាយ​ហើយ រក​ទឹកចិត្ត​ប្រពន្ធដើម​បែបនេះ​មិន​បានទេ​!»​។​

​កញ្ញា សូ​ឡា ក្រោយមក​ក៏បាន​ទម្លាយ​វីដេអូ​ឆ្លើយឆ្លង​សម្តី​គ្នា​រវាង​ប្រពន្ធដើម និង​ប្រពន្ធចុង ក្រោយ​ប្រឈមមុខ​ដាក់គ្នា នៅផ្ទះ​ប្រពន្ធដើម​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ ក្នុងនោះ ស្ត្រី​ជា​ប្រពន្ធចុង​វ័យក្មេង បាន​និយាយ​យ៉ាង​ឡូយ​ថា «​ប្តី​ខ្ញុំ​អត់​កើត ខ្ញុំ​លែង​ចោល ខ្ញុំ​មក​យកប្តី​ចែ​ឯង​កើត ខ្ញុំ​ប្រាប់​ប្តី​ចែ​ឯង​ហើយ​តើ ខ្ញុំ​លែង​ប្តី​ដើម្បី​អ្នកណា ដើម្បី​ដោយសារ​ខ្លួនឯង (​ប្តី​ប្រពន្ធដើម​)…»​។ នៅពេល​ប្រពន្ធដើម​សួរថា អ្ហែង​នៅ​ស្អាត អ្ហែង​នៅ​ក្មេង ឆ្ងល់​ហេតុអ្វី​អ្ហែង​គ្មាន​សមត្ថភាព​រក​ប្តី​បែរជា​ដើរ​យកប្តី​គេ ប្តី​មាន​ដែរ សុខចិត្ត​លែង​ប្តី​ចោល​ដើរ​យកប្តី​គេ​? ស្រាប់តែ​ប្រពន្ធចុង​រូបនោះ​ឆ្លើយតប​ឡើង​អឿ​ទៀតថា «​ប្តី​ខ្ញុំ​អត់​ប្រយោជន៍​ខ្ញុំ​លែង​ចោល​…. តែ​ប្តី​ចែ​ឯង​មាន​ប្រយោជន៍ គាត់​ស្រឡាញ់​ខ្ញុំៗ ក៏​ស្រឡាញ់​គាត់​ដែរ​!»​។ នាង​ជា​ប្រពន្ធ​នៅបាន​បញ្ជាក់​ទៅកាន់​ប្រពន្ធដើម​ឲ្យ​ដឹងថា «​ខ្ញុំ​ប្រាប់​ចែ​ឯង​តាម​ត្រង់ សព្វថ្ងៃនេះ​ខ្ញុំ​ស្រឡាញ់​គាត់​ណាស់ ព្រោះ​គាត់​បាន​ស្បថ​ជាមួយ​ខ្ញុំ​ច្រើន​កន្លែង ហើយ​បើ​ហ៊ាន​បំពាន​សម្បថ គឺ​គាត់​ប្រាកដជា​ងាប់​ហើយ​ព្រោះថា​សុទ្ធតែ​បាន​ទៅ​ស្បថ​ជាមួយគ្នា​តាំងពី​ភ្នំ​បា​សិទ្ធិ៍ ភ្នំ​ឧ​ត្តុ​ង នៅ​ភ្នំ​ស្អីៗ​ជាច្រើន​ទៀត​រាប់មិនអស់​»​។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​បានខ​មិន​រិះគន់​ទៅកាន់​ស្ត្រី​ជា​ប្រពន្ធចុង​ឡើង​កប់ៗ​យ៉ាង​ដូច្នេះ​ថា​៖ «​មី​ស្រី​ថោក​រក​លេខ​ដាក់​គ្មាន យកប្តី​គេ​ហើយ​នៅ​ហ៊ាន​មក​ឈ្លើយ​ដាក់​ប្រពន្ធដើម​ដល់ផ្ទះ​ទៀត​, ចប់​ម៉​ង ដល់​ចឹ​ង​មិនដឹងថា​ម៉េច ហេតុ​អី​ក៏​ធ្វើ​ឲ្យ​ខូច​តម្លៃ​ដល់​ស្រី​គេ​ដទៃ​ចឹ​ង ហ៊ាន​ណាស់​នាង​, ក​ត្ត​ញ្ញូ​ក​ត្ត​វេទី​ណាស់​! សុខចិត្ត​លែង​ប្តី​ខ្លួន​មក​យកប្តី​គេ​…» ។ មិនមែន​តែ​ប៉ុណ្ណឹង​ទេ គឺ​នៅមាន​ពាក្យ​ដាក់​ឲ្យ​យ៉ាង​ធ្ងន់ៗ​ជាច្រើន​ទៀត​រាប់មិនអស់​ផងដែរ ពី​សំណាក់​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​៕ ដោយ​៖ លឹម ហុង​



spot_img
×