Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជួយ​ស៊ែរ​ចំណាំ​មុខ​ទាំងអស់គ្នា​! នេះ​ជា​មុខមាត់​ពិត​របស់​ចោរ​ស្រី​ឆក់​ខ្សែក​ក្មេង​នៅក្នុង​ផ្សារ​សៃ​វ៉ា​…

spot_img

​បច្ចុប្បន្ននេះ បញ្ហា​អសន្តិសុខ ជាពិសេស​អំពើចោរកម្ម​ផ្សេងៗ ដែល​ក្នុងនោះ​ដូចជា​ករណី​ឆក់​ជាដើម គេ​កត់សម្គាល់​ឃើញថា​បានកើត​ឡើងជា​រឿយៗ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជាខ្លាំង​ដែលថា​សឹងតែ​មិន​ចង់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​នោះទេ ព្រោះថា ស្រួល​មិន​ស្រួលៗ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​នៅលើ​ដងផ្លូវ​ទៀតផង​។​

​ជាក់ស្តែង ថ្មីៗ​នេះ ចោរ​ស្រី​ម្នាក់​ត្រូវបាន​សាច់ញាតិ​ជនរងគ្រោះ ចាប់បាន​មុខ​យ៉ាងច្បាស់ៗ នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​បន្ទាប់ពី​ចោរ​ស្រី​រូបនេះ​ឆក់​ខ្សែក​ក្មួយ​ស្រី​របស់ខ្លួន នៅក្នុង​ផ្សារ​មួយកន្លែង នៅក្នុង​ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មន រ៉ូ​ស៊ិន​ដា បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​បងប្អូន​មក​មើលមុខ​មី​ចោរឆក់​ខ្សែករ​ក្មួយ​ខ្ញុំ​នៅក្នុង​ផ្សារ​សៃ​វ៉ា សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា បើ​បងប្អូន​ណា​ឃើញ​ជួយ​ទាក់ទង​ទៅកាន់​ប៉ូលិស​ផង​»៕ ដោយ​៖ លឹម ហុង​


spot_img
×