Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មសិក្សាការី ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មើលថែ​មនុស្ស តម្រូវ​ឲ្យ​ចេះ​ភាសា​ជប៉ុន ងាយស្រួល​ទំនាក់ទំនង​

spot_img

​ភ្នំពេញ​៖​ប្រធាន​អង្គការ JCIA បាន​អះអាង​ថា​នឹង​ខិតខំ​ពន្លឿ​ន ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្មសិក្សាការី ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដែល​តម្រូវ​ឲ្យ​ពួកគាត់ ចេះ​ភាសា​ជប៉ុន ឲ្យបាន​ច្រើន ដើម្បី​ងាយស្រួល​ទំនាក់ទំនង ព្រោះ​ការងារ​នេះ​ធ្វើ​រវាង​មនុស្ស និង​មនុស្ស ដែល​អាច​មាន​បញ្ហា​ខ្លះ នឹង​កើតមានឡើង អំឡុងពេល​ធ្វើ​កិច្ចការ​នេះ​ផង​ដែរ​។​

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុញ្ញាត​ឲ្យ លោក Fumio Yamada ប្រធាន​អង្គការ JCIA ដឹកនាំ​គណប្រតិភូ​ជប៉ុន ជួបពិភាក្សា​ការងារ​ពាក់ព័ន្ធ ទៅលើ​ការបញ្ជូន​កម្មសិក្សាការី ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ផ្នែក​ថែទាំ​មនុស្ស​ចាស់ នៅ​ទីស្តីការក្រសួង ថ្ងៃ​អង្គារ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​លោក Fumio Yamada លើកឡើងថា អង្គការ​JCIA និង​ក្រសួង​សង្គមកិច្ច​កម្ពុជា​មាន​បំណង​ចង់​បញ្ជូន​កម្មសិក្សាការី​​ទៅ​​​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន ដោយសារ​ធនធានមនុស្ស​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន​មាន​កម្រិត​ទាប​នៅឡើយ បន្ទាប់​មក​កម្មសិក្សាការី ក៏​អាច​យក​ជំនាញ​នេះ មក​ប្រើប្រាស់​នៅ​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នានេះដែរ កម្ពុជា​នឹង​មាន​ចំនួន​មនុស្ស​ចាស់ កើនឡើង​ដូច​ប្រទេស​ជប៉ុន​ដែរ អញ្ចឹង​ក៏​ត្រូវការ​អ្នក​ដែល​មាន​សមត្ថភាព ខាង​ថែទាំ​មនុស្ស​ចាស់​។ ជាមួយគ្នានេះ ទាក់ទង​ទៅនឹង​សេវា​ថែទាំ​មនុស្ស​ចាស់ ខាង​អង្គការ​របស់​លោក នឹង​គៀរគរ​អ្នកវិនិយោគទុន របស់​ជប៉ុន មក​កម្ពុជា កាន់តែ​ច្រើន​បន្ថែមទៀត ដូច្នេះ​គឺ ត្រូវការ​ការសហការ និង​ការគាំទ្រ​ជាមួយ​ក្រសួង​ការងារ​អោយបាន​ច្រើន​។​

​ជា​ការឆ្លើយតប​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ទាក់ទង​សេវា​ថែទាំ​មនុស្ស​ចាស់​ដែល​លោក ​Yamada ​បានលើកឡើង​នេះ វា​ជា​ប្រធានបទ ដែល​យើង​កំពុង​ចាប់ដៃគ្នា​ធ្វើ​កិច្ចការ​នេះ​។​ ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន ដាក់ឲ្យ​ប្រើប្រាស់ នូវ​គោលនយោបាយ​ស្តីពី​មនុ​ស្ស​ចាស់ ហើយ​ដូច្នេះ​ក្រោម​គោលនយោបាយ​នេះ ត្រូវ​ការអភិវឌ្ឍ​នូវ​ធនធានមនុស្ស សេវា​ថែទាំ​មនុស្ស​ចាស់​នេះ ជា​ចាំបាច់​។
​លោក​លើកឡើង​ថា “​កន្លង​មក​ខ្ញុំ​បាន​ទទួល​មិត្តភក្តិ​ជប៉ុន ច្រើន​ដែល​បាន​ចាប់​អារ​ម្មរណ៍​លើ​បញ្ហា​នេះ ឥឡូវនេះ ក្រៅពី JCIA ដែល​មាន​កម្មវិធី​សម្រាប់​ការអភិវឌ្ឍ និង​បណ្តុះបណ្តាល​ថែទាំ​មនុស្ស​ចាស់ យើង​មាន​ក្រុមហ៊ុន​មួយចំនួន ដែល​ជា​ដៃគូរ​របស់​យើង​ដែរ កំពុង​តែ​រៀបចំ​មជ្ឈមណ្ឌល ឬ​សាលា​បណ្តុះបណ្តាល​ជំនាញ​ថែទាំ​មនុស្ស​ចាស់​នេះ ហើយ​ប្រទេស​ទាំង​ពីរ​ក៏​អាច​សហការ​គ្នា បញ្ជូន​កម្មសិក្សាការី ទៅ​ធ្វើការ​ផ្នែក​នេះដែរ នេះ​ជា​ឱកាស​ដែល​យើង បាន​ធ្វើ​ជា​ដៃគូរ​ជាមួយគ្នា ដើម្បី​បញ្ជូន​កម្មសិក្សាការី​ទៅ​ជប៉ុន​”​។

​លោក បន្តថា “​ឥឡូវនេះ​កម្មសិក្សាការី​ខ្មែរ​នៅ​ប្រទេស​ជប៉ុន គឺ​មាន​ជាង​៦​ពាន់​នាក់ ហើយ​មួយ​ថ្ងៃ​ទៅមួយថ្ងៃ​ក៏​មាន​ការជ្រើសរើស ការបណ្តុះបណ្តាល និង​ការបញ្ជូន​ទៅ​កាន់តែ​ច្រើន អញ្ចឹង​ទេ​ខាង​CJIA ក៏​ខំ​ប្រឹង​រក​ដៃគូរ​បន្ថែម​ទៀត​ដើម្បី​រូ​ម​ចំណែក​ក្នុង​ការបណ្តុះបណ្តាល និង​បញ្ជូន​ទៅ ក្រៅពី​ការគាំទ្រ​ដល់​គម្រោង​របស់​មជ្ឈមណ្ឌល​ក៍​យើង​ត្រូវ​គិតដល់​កិច្ចសហប្រតិបត្តិកា​របើក​ទូលាយ​បន្ថែមទៀត​”​។​

​លោក Fumio Yamada សង្កត់ធ្ងន់​ថា JCIA មិន​ត្រឹមតែ ខិតខំ​ពន្លឿ​ន ទៅលើ​ការបណ្តុះបណ្តាល​ខាង​ធនធាន​មនុស្ស​ទេ គឺ​យើង​នឹង​ផ្តល់​ខាង​គ្រូ​បង្គោល​ដើម្បី​ហ្វឹកហាត់​ទៅដល់​កម្មសិក្សាការី​ផងដែរ​។ កម្មសិក្សាការី​ថែទាំ​មនុស្ស​ចាស់ វា​ខុស​ប្លែក​ពី​កម្មសិក្សាការី ផ្សេងៗ​ទៀត គឺ​តម្រូវ​ឲ្យ​គាត់​ចេះ​ភាសា​ជប៉ុន ឲ្យបាន​ច្រើន ដើម្បី​ងាយស្រួល​ទំនាក់ទំនង ព្រោះ​កិច្ចកា​រងារ​នេះ យើង​ធ្វើ​រវាង​មនុស្ស និង​មនុស្ស អញ្ចឹង​វា​អាច​មាន​បញ្ហា​ខ្លះ នឹង​កើតមានឡើង អំឡុងពេល​ធ្វើ​កិច្ចការ​នេះ​ផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×