Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ទប់ស្កាត់​នូវ​រាល់​ការបង្ក​ភាព​អាណាធិបតេយ្យ​ចំពោះ​ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ស្នើឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​ដែលមាន​ចរិត​បំផុស ញុះញង់​ធ្វើឱ្យប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ភាព​ច​លាច​វឹកវរ​ក្នុងសង្គម​។

​បើតាម​សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អះអាងថា ក្រសួងមហាផ្ទៃ សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាបថា ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាន​តា​ធម្មជាតិ បាន​កំពុង​ធ្វើ​សកម្មភាព​ក្រោមរូបភាព ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់ មិនបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឡើយ​។ ទន្ទឹមនេះ ក្រុមយុវជន​ខ្មែរ​ថាវរៈ និង​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បាន​កំពុង​ធ្វើ​សកម្មភាព​ដែលមាន​ចរិត​បំផុស ញុះញង់​ធ្វើឱ្យប៉ះពាល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​បង្ក​ភាព​ច​លាច​វឹកវរ​ក្នុងសង្គម តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម និង​បណ្តាញ​ព័ត៌មាន​មួយចំនួនទៀត ដើម្បី​ផ្សព្វផ្សាយ​អត្ថបទ ខិត្តប័ណ្ណ​រូបភាព​នានា ខ្សែ​វីដេអូ ព្រមទាំង​បានធ្វើ​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ថែម​ទៀតផង​។​

​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមមេត្តា​កុំ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​រប​ស់​ក្រុម​នេះ​។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ ជាពិសេស​ទប់ស្កាត់​នូវ​រាល់​ការបង្ក​ភាព​អាណាធិបតេយ្យ និង​បង្កចលាចល​វឹកវរ​នៅក្នុង​សង្គម ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ទាំងមូល​កំពុង​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ បុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕
ដោយ៖កូឡាប

 

spot_img
×