Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លន់​ជាង​១២​ឆ្នាំមុន ហើយរ​ត់ទៅ​លាក់ខ្លួន​នៅ​ពោធិ៍សាត់ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ យកមក​ផ្តន្ទាទោស​

spot_img

​ពោធិ៍សាត់​៖ ជនសង្ស័យ​ម្នាក់ ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០០៨ នៅ​ភូមិ​កណ្តាលស្ទឹង ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ហើយ​គេចខ្លួន​មក​រស់នៅ​ចំណុច​អូរ​រំចេក ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​វាលវែង ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៨​និង​៦​នាទី ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០​។​

ជនសង្ស័យ​មានឈ្មោះ រឿង និមល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​អណ្តើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច បានឱ្យដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បានធ្វើ​ឡើង​ដោយ​អនុវត្តតាម​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៣៦៥ បទ​ខ ចុះ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០០៩ របស់​ចៅក្រម​ស៊ើបសួរ នៃ​អយ្យការ​អម សាលាដំបូង​ខេត្តបាត់ដំបង​។​ដោយ​ទទួល បាន​ដីការ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តបាត់ដំបង សមត្ថកិច្ច​តាម​ប្រមាញ់ ស្វែងរក​ជនល្មើស​អស់​រយ​:​ពេល​ជាង​១២​ឆ្នាំ ទម្រាំ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​បាន​។ នគរបាល​ស្រុក​វាលវែង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ចាប់ខ្លួន​ជនសង្ស័យ បញ្ជូន​ឲ្យ​កម្លាំង​ជំនាញ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង មក​ទទួល​យកទៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×