Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន China Railway បង្ហាញ​លទ្ធផល នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ បានចេញ​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន China Railway International Group Co., Ltd បង្ហាញ​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​។​

​ថ្ងៃ​ចន្ទ ទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នៅ ទីស្ដីការក្រសួង ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​របាយកាណ៍ ស្តីពី​លទ្ធផល​នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន​China Railway International Group Co., Ltd ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​ថ្នាក់​បច្ចេកទេស​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន China Railway International Group Co., Ltd អំពី​របាយការណ៍​ស្តីពី​លទ្ធផល​សិក្សា​ផ្នែក​បច្ចេកទេស​លើ គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ក៏ដូចជា​វេទិកា​សួរដេញដោល ផ្ដល់​មតិយោបល់ សំណូមពរ និង​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​ឱ្យ​របាយការណ៍​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ផងដែរ​។​

​យោងតាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា​៖ គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​និង​ផលប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម​១២០​គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្របតាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម​។

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានឱ្យដឹងថា​៖ ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​ត្រូវការ​សិក្សា​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​លើ​ជម្រើស​ផ្លូវ​ទាំងបី​នេះ មុននឹង​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ផ្លូវ​មួយណា ជាពិសេស ក្រសួង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​បន្តថា​៖ ការជ្រើសរើស​យក​ជម្រើស​ណាមួយ​នោះ​ត្រូវផ្ដោត ជាសំខាន់​លើ​ក្របខណ្ឌ​នៃ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​សាងសង់​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការធ្វើ បទ​បង្ហាញ​របស់​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានផ្ដល់​ធាតុ​ចូល​យ៉ាងសំខាន់ និង​មានតម្លៃ​បំផុត​ដើម្បីឱ្យ​ការរៀបចំ​របាយការណ៍ ស្តីពី​លទ្ធផល​នៃ​សិក្សា​គម្រោង​ផ្នែក​បច្ចេកទេស នៃ​គម្រោង​សាងសង់ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​នេះ​កាន់​តែមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។​
​ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បាន​ស្នើឱ្យ​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ចូលរួម​កិច្ចប្រជុំ​ប្រចាំខែ​លើ​ការពិនិត្យ វឌ្ឍនភាព​គម្រោង​នេះ ដើម្បី​ផ្ដល់​កិច្ចសហការ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​ដែល​ក្រុមហ៊ុន​មិន អាច​ដោះស្រាយបាន​សំដៅ​ឱ្យ​គម្រោង​នេះ​មានដំណើរ​ការ​រលូន​៕
​ដោយ​៖​កូ​ឡាប​

spot_img
×