Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអង្គារ ទី ០៨ ខែកញ្ញា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ទទួលរង​ផល​ប៉ះទង្គិច​អ្វី​ច្រើន​ទេ ហើយ​បើ​មាន​នោះ​ត្រឹម​បន្តិចបន្តួច ប៉ុណ្ណោះ​។​

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​មិន​ថា​ទៅ​ទីណា​តែង​ជួប​រឿង​សៅហ្មង​និង​បញ្ហា​ចូល​យាយី​ច្រើន​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ​ ៖ ​លោកអ្នក​តោង​តែ​ដឹងថា​ទោះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ក្តី ប៉ុន្តែ​បើ​មានការ​អត់ធ្មត់​តស៊ូ​និង​មានការ​ព្យាយាម​នោះ​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕

ឆ្នាំខាល

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំថោះ​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅពេលនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មានចិត្ត​ត្រជាក់ ពីព្រោះថា​មានរឿង​រាវ​មិនល្អ​ឈានចូល​នាំ​ពិបាកចិត្ត​ផង​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​​ជាទី​កក់ក្តៅ​តែ​យ៉ាណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ក​ម្លោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅពេលនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​មួយចំនួន​ត្រឡប់មកវិញ​ផង​។

មុខរបរ ៖ សម្រាប់​ថ្ងៃនេះ​វិញ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ​ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ជួប​បញ្ហា​ប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំម្សាញ់​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ដោយ​តាំងចិត្ត​និង​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិនមាន​បញ្ហា​អាក្រក់​ចោទឡើង​ដែរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​ការ​មាត់​ប៉ប៉ាច់​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​នាំ​តែ​កើតរឿង​សៅហ្មង​តែប៉ុណ្ណោះ​។​

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​ក៏​ងាយ​កើត​ជម្លោះ​ផងដែរ​៕

ឆ្នាំមមី​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​បំពេញ​កិច្ចការ​អ្វីមួយ​ក៏​តែង​ផ្តល់​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។

មុខរបរ ៖ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​,​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​៕

ឆ្នាំមមែ​

រាសី​ល្អជា​មធ្យម​។​

​ការងារ​ ៖ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​យាយី​កើត​។​ក្រៅពីនេះ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោក​អ្នកមាន​ក្រុមមនុស្ស​បៀតបៀន​យាយី​ច្រើន ដូច្នេះ​គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ផងដែរ​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។

ស្នេហា ៖ ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឱ្យ​ចេះ​មាន​ហេតុផល​បើ​ពុំ​នោះទេ​ងាយ​កើត​បញ្ហា​អាក្រក់​យាយី​ផង​។​

​មុខរបរ ៖ ​​​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​លូតលាស់​ទៅមុខ​គួរកត់សម្គាល់​ទេ​គឺ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​មិនទាន់មាន​គូគាប់​ហើយ​ចង់​ធ្វើការ​ជ្រើសរើស​គូគ្រង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ឱកាស​ជួប​គូកម្ម​មាន​ខ្ពស់​ណាស់ដែរ​៕

​ឆ្នាំរកា​

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើតរឿង​រាវ​មិនល្អ​ជាមួយ​អ្នកដទៃ​ផង​។

​មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ជោគជ័យ​ដូច​បំណង​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។ ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​កើតឡើង តែ​ក៏មាន​ភាពស្រស់​ស្រាយ​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​ចាប់កំហុស​គ្នា​មិនតិច​ដែរ​នោះទេ​៕

​ឆ្នាំច​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​អាច​លូតលាស់​ច្រើន​រឿង​ក្នុងនេះ​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស​ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ក្តី​។

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មាន​ភាពល្អប្រសើរ​គួរសម​ដូចនេះ​ជា​ពេលវេលា​ល្អ​សម្រាប់​លោកអ្នក​ប្រកប​របរ​ថ្មីៗ​ឬ​បណ្តាក់ទុន​ក្នុង​រឿង​អ្វីមួយ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំកុរ​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ការរៀបចំ​ពិធី​អ្វីមួយ​ផង​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​កម្រើក​គួរសម​ឡើងវិញ ហើយ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ស្គាល់​ចិត្តថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

spot_img
×