Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖ ​ជ្រើសរើស​មេបញ្ជាការ​ថ្មី ដើម្បី​បន្ត​ដឹកនាំ និង​កសាង​អង្គភាព​ក្នុង​រយៈកាល​មួយ​ទៅមុខទៀត​និង បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​

spot_img

កំពត​៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា «​ការជ្រើសរើស​មេបញ្ជាកា​រ​ថ្មី ដើម្បី​បន្ត​ដឹកនាំ និង​កសាង​អង្គភាព​ក្នុង​រយៈកាល​មួយ​ទៅមុខទៀត មុននឹង​មានការ​រៀប​ចំ​ឱ្យមាន​ការបន្ត​វេន​បន្ត​បន្ទាប់​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ គឺជា​កិច្ច​ការសំខាន់​ណាស់ ព្រោះ​អង្គភាព​នីមួយៗ​នឹងមាន​អត្ថិភាព​នៅ​បន្ត​រហូត ដើម្បី​បំពេញ ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ប្រកាស​តែងតាំង និង​ផ្លាស់ប្ដូរ​មុខតំណែង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត បាន​ថ្លែងថា ដូច្នេះ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល យើង​ត្រូវ​រួមគ្នា ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​និរន្តរភាព​នៃ​ការងារ ដោយ​រក្សាបាន​នូវ​សមិទ្ធផល​ដែល​មេបញ្ជាការ និង​ថ្នាក់ដឹកនាំ​មុន​បាន​កសាង​កន្លងមក ហើយ​ត្រូវ​កសាង​បន្ថែម​បន្ត ដើម្បី​រៀបចំ​ជា​មូលដ្ឋាន ទុកឱ្យ​នាយទាហាន​បន្តវេន​ក្រោយៗ​។ អ្វីដែល​សំខាន់ គឺ​ការកសាង​ពង្រឹង​អង្គភាព​ទាំង​ផ្នែក​រឹង រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់ និង​ផ្នែក​ទន់ រួមមាន​មូលធន​មនុស្ស និង​ប្រព័ន្ធ​ការងារ​»​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក មេបញ្ជាការ​កងទ័ព ជើងគោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ការតែងតាំង​មុខតំណែង​ថ្មី ដែល​បាន​ធ្វើឡើង​នេះ គឺជា​ការសម្រេច​ដោយ​ឈរលើ​ការពិនិត្យ និង​វាយតម្លៃ ក៏ដូចជា​ការពិគ្រោះ​យោបល់​យ៉ាង​ល្អិតល្អន់​របស់​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ តាម​ឋានានុក្រម​ច្បាស់លាស់ ស្រប​នឹង​គោលការណ៍​ជា​ធរមាន ធ្វើយ៉ាងណា​ឱ្យ​ការជ្រើសរើស​នេះ​ប្រកបដោយ​តម្លាភាព​។ បេក្ខភាព​មាន​ច្រើន ហើយ​សុទ្ធតែ​មានគុណ​សម្បត្តិ​ទាំងអស់ ដូច្នេះ​ការជ្រើសរើស​ត្រូវ​ឈរលើ​មូលដ្ឋាន​រួមផ្សំ​ជាច្រើន ដូចជា​ឆន្ទៈ សមត្ថភាព លក្ខណៈសម្បត្តិ​ជា​អ្នកដឹកនាំ ភាព​ទទួលខុសត្រូវ អតីតភាព​ការងារ​នៅ ក្នុង​អង្គភាព​ផ្ទាល់​ចំណេះដឹង បទពិសោធន៍ សីលធម៌ សុខភាព ភាព​តស៊ូ​អំណត់​ព្យាយាម ក៏ដូចជា​លទ្ធភាព​នៃ​ការជំរុញ​និរន្តរភាព​ការងារ​ក្នុង​អង្គភាព​»​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង និង​ផ្លាស់ប្ដូរ​មុខតំណែង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​។ ពិធី​នេះ​ក៏មាន ការចូលរួម​ពី ឯកឧត្តម ជាវ តា​យ អភិបាល ខេត្តកំពត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ប្រតិភូ​អមដំណើរ ព្រម ទាំង​មន្ត្រី និង​កងកម្លាំង​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។ យោងតាម​សម្រេច​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដោយបាន​សម្រេច​តែងតាំង​លោក​វរសេនីយ៍ឯក ហុក ច​ន្តា ពី​មេ​បញ្ជា ការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ទៅជា​មេបញ្ជាការ​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យឹ​ន ប៊ុនធឿន ដែល​ត្រូវ​តែងតាំង​ជា​មេបញ្ជាការរង យោធភូមិភាគ​ទី​៣​។ ក្នុង​ពិធី​នោះដែរ ក៏មាន​ការតែងតាំង បំពាក់​ឋានន្តរស័ក្តិ ជូន​នាយទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ជាច្រើនរូប​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×