Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ ក្រុមហ៊ុន Microsoft នឹង​បញ្ចប់​កម្មវិធី Adobe Flash Player នៅ​ខែមករា ឆ្នាំ​២០២១

spot_img

​ភ្នំពេញ ​៖ ​ទីបំផុត​ក្រុមហ៊ុន Microsoft បានប្រកាស​ឈប់​គាំទ្រ​កម្មវិធី Adobe Flash Player ឱ្យមាន​នៅក្នុង​កម្មវិធី Web Browser របស់ខ្លួន​រួមមាន Microsoft Edge (​ទាំង Microsoft Edge v88 និង Microsoft Edge Legacy) និង Internet Explorer 11 ត្រឹម​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។ កម្មវិធី Flash Player ត្រូវបាន​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ​២០១៧ មក​ម្លេះ រួម​ជា​នឹង​ក្រុមហ៊ុន​ផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla ដោយឡែក មានតែ Facebook តែប៉ុណ្ណោះ​ដែល​នៅតែ​ត្រូវ​ការពឹង​ផ្អែកទៅលើ Flash Player ដើម្បីឱ្យ​ហ្គេម​មួយចំនួន​អាច​ដំណើរការបាន​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី 7 ខែកញ្ញា​ឆ្នាំ 2020​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែមទៀតថា​​ការសម្រេចចិត្ត​បែបនេះ​ព្រោះតែ​ចំនួន​អ្នកប្រើប្រាស់​កម្មវិធី Flash Player កំពុងមាន​ការធ្លាក់ចុះ ហើយ​ស្របពេល​ជាមួយនឹង​បច្ចេកវិទ្យា​បើកចំហ​ថ្មីៗ​ដែលមាន​សុវត្ថិភាព និង​មានដំណើរ​ការល្អ​ជាង​មុន ដូចជា HTML5, WebGL និង WebAssembly ជាដើម ដែល​ធ្វើឱ្យ​កម្មវិធី Flash Player លែងមាន​ប្រជាប្រិយភាព​ដូច​មុន​។ ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០២១ កម្មវិធី Flash Player នឹងត្រូវ​បាន​បិទ​ដោយ​ស្វ័យប្រវត្តិ ហើយ​ជា​បន្តទៀត​ក្រុមហ៊ុន​នឹងដាក់​ចេញ​នូវ “Update for Removal of Adobe Flash Player” តាមរយៈ​ការធ្វើ​បច្ចុប្បន្នភាព​នៅលើ​វិ​ន​ដូ (Windows Update) ដែល​នឹង​លុប​កម្មវិធី Flash ចោល​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ខែមិថុនា​កន្លងទៅ ក្រុមហ៊ុន Adobe ក៏បាន​ប្រកាស​ឱ្យដឹងថា នៅពេល Flash ឈានដល់​កាលបរិច្ឆេទ​បញ្ចប់ ក្រុមហ៊ុន​មិន​ត្រឹម​តែមាន​គម្រោង​បញ្ឈប់​ការផ្តល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះ​ទេ ហើយ​ពួកគេ​ក៏មាន​គម្រោង​នឹង​ដក​តំណ​ទាញយក (Download Link) Flash Player ចេញពី​គេហទំព័រ​របស់​ពួកគេ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី Flash ដែល​អាច​ប្រឈម​នឹង​ការវាយប្រហារ​ថ្មីៗ​បន្តទៀត ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព​នោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×