Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ចំនួន​ ១៧​នាក់ ពាក់ព័ន្ធ​នឹង​ការទទួល​ទិញ​ខ្សែភ្លើង​ដែលជា​ផល​នៃ​អំពើចោរកម្ម ត្រូវបញ្ជូន​ទៅកាន់​តុលាការ ​ដើម្បី​វិនិច្ឆ័យ​ទោស​

spot_img

​ខេត្ត​ព្រះសីហនុ​៖​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​៧​កញ្ញា​២០២០​ថា ករណី​ចោរកម្ម​លួច​កាត់​យក​ខ្សែភ្លើង​តាម​ទីសាធារណៈ មាន​ជនសង្ស័យ​ចំនួន​១៧​នាក់​ហើយ​ដែល​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការទទួល​ទិញ​ខ្សែភ្លើង​ដែលជា​ផល​នៃ​អំពើចោរកម្ម ហើយ​ត្រូវបញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់ថា ក្រោយ​ទទួលបាន​បទបញ្ជា​រប​ស់ឯក​ឧត្ដម គួច ចំរើន អភិបាលខេត្ដ​ព្រះសីហនុ និង សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ នគរបាល​ជំនាញ​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចុះ​ទៅកាន់​ទីតាំង​ប្រមូល​ទិញ​អេតចាយ​ចំនួន​៥​កន្លែង ក្នុងនោះ​ក្នុង​ក្រុងព្រះសីហនុ​២​កន្លែង​និង ស្រុក​ព្រៃនប់​ចំនួន​៣​កន្លែង ដើម្បី​ស្រាវជ្រាវ​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​រកឃើញ​ទីតាំង​ចំនួន​២​កន្លែង​មានការ​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ ហើយ​បាន ឃាត់ខ្លួន​បណ្តោះអាសន្ន​ជនសង្ស័យ​ចំនួន​១៧​នាក់ ដកហូតយក​សម្ភារៈ​ជា​វត្ថុតាង​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​នីតិវិធី ។​

​ទីតាំង​ទី​១ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ដ​ព្រះ សីហនុ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​៖

១-​ឈ្មោះ ញ៉ិល មាន ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិខ្មែរ (​មា្ច​ស់​ទីតាំង ) ។​

២-​ឈ្មោះ ណុន ណេ​ត ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ (​ប្រពន្ធ​ម្ចាស់​ទីតាំង​)​។​

៣-​ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​(​កម្មករ​) ។​

៤-​ឈ្មោះ ពៅ ភ​ស្ដី ហៅ​តិ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ (​កម្មករ​) ។​

៥-​ឈ្មោះ ឈី ម៉េង ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិខ្មែរ​(​កម្មករ​)​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​សំបក​ខ្សែភ្លើង​ម៉ាក THIPHA ចំនួន​១​បាវ (​ជា​របស់​ក្រុមហ៊ុន​ឌុយ​វ៉ាល់​អេ​ឡិច​ត្រិ​ច​) ។​

​ទីតាំង​ទី​២.​ស្ថិតក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​១២​នាក់​៖

១-​ឈ្មោះ ហេង ភា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​អេតចាយ (​ជា​អ្នក​កាន់ កាប់​កន្លែង​ទិញ​អេតចាយ​)

២-​ឈ្មោះ ដិ​ក គីម​មាន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​អេតចាយ​(​ជា​ប្រពន្ធ​របស់​ឈ្មោះ ហេង ភា​) អ្នក​ទាំង​២​ស្នាក់នៅ​ទីតាំង​ទិញ​លក់​អេតចាយ​ខាងលើ​។​

៣-​ឈ្មោះ ឃួន សារី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ ។​

៤-​ឈ្មោះ ពៅ ថុ​នា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ ។​

៥-​ឈ្មោះ នាង សា​វន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

៦-​ឈ្មោះ ម៉ៅ ម៉ឺន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។​

៧-​ឈ្មោះ ប៊​ន ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ ។​

៨-​ឈ្មោះ សា ទឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ ។​

៩-​ឈ្មោះ ប៊ុ​ក តេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ ។​

១០-​ឈ្មោះ សេង រិ​ន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។​

១១-​ឈ្មោះ សេង ចាន់​យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។​

១២-​ឈ្មោះ ស្មុក ស្មន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។​

សម្ភារៈ​វត្ថុតាង​ដកហូត​បាន មាន​ស្ពាន់​ខ្សែភ្លើង​ទំងន់​១៥​គីឡូក្រាម ម៉ាក ​THIPHA Cable2020 CXV/DSTA 4×12-1x12mm2 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឌុយ​វ៉ាល់​អេ​ឡិច​ត្រិ​ច ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១៧​នាក់ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ កំពុង​សាកសួរ​តាម​និតិ​វិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​កំពុង​បន្ត​ស្រាវជ្រាវ​រក​ជនដៃដល់​ជា​អ្នក​លួច​ផ្ទាល់ យកមក​ផ្តន្ទាទោស​ដូចគ្នា​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×