Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​ទារក​អាយុ ៦​ខែ ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក ជិត​ការដ្ឋាន​សំណង់ នៅ​ភូមិ​ជម្ពូ​វ័ន​

spot_img

​ភ្នំពេញ​៖ អង្គភាព​ការពារ​កុមារ (CPU) បានធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព​ទារក​ម្នាក់​នៅក្នុង​បន្ទប់ទឹក​ជិត​ការដ្ឋាន​សំណង់​មួយ នៅ​ភូមិ​ជម្ពូ​វ័ន ហើយ​បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញថា ទារក​ត្រូវបាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​មិនមាន​ភស្តុតាង​ផ្សេងៗ ដែល​បង្ហាញថា​មាន​បទល្មើស​ពាក់ព័ន្ធ​នោះទេ​។​

​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ (CPU) បាន​ពិនិត្យ​ទៅលើ​សាកសព​ទារក​។​

​នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៧​កញ្ញា អង្គភាព​ការពារ​កុមារ (CPU) បានទទួល​ដំណឹង​អំពី​សាកសព​ទារក​អាយុ ៦​ខែ ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​បន្ទប់ទឹក​ជិត​ការដ្ឋាន​សំណង់ នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ (CPU) រួមជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​, មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ចោមចៅ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​។​

​ក្រុមការងារ​បាន​ពិនិត្យ​កន្លែងកើតហេតុ​យ៉ាង​ជាក់លាក់​។ ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​អង្គភាព​ការពារ​កុមារ (CPU) បានធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅលើ​សាកសព​ទារ​កនៅ​កន្លែងកើតហេតុ ហើយ​បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញថា​ទារក​ត្រូវបាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត និង​មិនមាន​ភស្តុតាង​ផ្សេងៗ​ដែល​បង្ហាញថា មាន​បទល្មើស​ពាក់ព័ន្ធ​នោះទេ​។​

“​ដោយ​យើង​មិនមាន​ពត៌មាន​អំពី​អាណាព្យាបាល​របស់​សាកសព​ទារក អង្គភាព​ការពារ​កុមារ (CPU) និង​នគរបាល​ប៉ុស្តិ៍​បានរៀបចំ​ពិធី​បូជា​សាកសព​នៅ​វត្ត​ជម្ពូ​វ័ន​។ “​យើង​គិតថា​ទារក​នេះ​មកពី​គ្រួសារ​ក្រីក្រ​។ ខ្ញុំ​សំណូមពរ​ដល់​អ្នក​ទាំង​អស់​គ្នា ថា​ប្រសិនបើ​មាន​ទារក​ដែលមាន​បញ្ហា​សុខភាព សូម​ស្នើរ​សុំ​ជំនួយ​ពី​អង្គភាព​ការពារ​កុមារ (CPU), អង្គការ​នាៗ ឬ​ស្ថាប័នរដ្ឋ​នាៗ ដែល​នឹង​ផ្តល់ជំនួយ​។ ការបាត់​បង់ជីវិត​ទារក​គឺជា​ការសោកស្តាយ​យ៉ាងខ្លាំង​។​” លោក James McCABE នាយក​ប្រតិ​ប​ត្ត អង្គភាព​ការពារ​កុមារ (CPU)៕ ដោយ​៖​កូ​ឡាប​

spot_img
×