Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ៖ ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់ ខិតខំ​បង្កើន​សមត្ថភាព​ដល់​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សម្អាត​ប្រាក់

spot_img

​ភ្នំពេញ ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ុក ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​បើក​វគ្គប​ណ្តុះ បណ្តាល អំពី​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ជំនាញ​ស៊ើបអង្កេត បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សម្អាត​ប្រាក់ នា​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។

​វគ្គ​បណ្តុះបណ្តាល​នេះដែរ មានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក យី សិទ្ធិ តំណាង​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហង្ស សុ​ផា​ណា​រ៉ា តំណាង​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌​, ឯកឧត្តម អ៊ុង ចាន់​ធួ​ក អនុប្រធាន​សេនាធិការ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន មានប្រសាសន៍ថា «​ក្នុងឱកាស​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​បាន នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​ខុស​ទុក្ខ​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ដល់ ជីវភាព​រស់នៅ ការអនុវត្ត​ការងារ សុខុមាលភាព​របស់​ក​ង​កម្លាំង​យើងទាំងអស់គ្នា ដោយ​អនុវត្តតាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវខិតខំ​ដោយ​ខ្លួន​យើង ត្រូវ​រក្សា​អនាម័យ រក្សា​គម្លាត​ពីគ្នា ត្រូវ​ពាក់​ម៉ាស បាញ់​អាកុល ឬ​ជែ​ល ។ ទន្ទឹមនឹង​នោះដែរ ត្រូវ​ណែនាំ​ដល់​ក្រុមគ្រួសារ សាច់ញាតិ​របស់​យើង​ឲ្យ​រក្សា​អនាម័យ​ថែមទៀត ។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍​ទៀតថា «​ថ្ងៃនេះ ជា​ថ្ងៃ​ពិសេស និង​ជា​កិត្តិយស​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែល​ដំណើរ​ការបើក​វគ្គ​តាម​សំណូមពរ ក៏​ជាការ​ដឹកនាំ​ផែនការ​ឆមាស​ទី​២ ឆ្នាំ​២០២០ ។ នេះ​ជាការ​រៀបចំ​ជំហាន​ទី​១ បានន័យថា វគ្គ​ទី​១ ឆ្នាំ​២០២០ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្នុង​ដំណើរ​ការបើក​វគ្គប​ណ្តុះ​បណ្តាល អំពី​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ជំនាញ​ស៊ើបអង្កេត បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សម្អាត​ប្រាក់​» ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍​ទៀតថា «​សិក្ខាកាម​ទាំង​៧៥​នាក់​នេះ មាន​សិក្ខាកាម​ខ្លះ​បាន​ហ្វឹកហ្វឺន រៀនសូត្រ នៅតាម​សាលា​ផ្សេងៗ ដូចជា​សាលា​ដីឥដ្ឋ និង​បណ្តា​ប្រទេសមួយ​ចំនួន​ផងដែរ ។ ប៉ុន្តែ​លើក​នេះ ហេតុអ្វី​បានជា​យើង​ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ ? អ្វី​ដែ​ស​លំ​ខាន់ គឺ​យើង ចែករំលែក​បទពិសោធ​ន៍ ជំនាញ ដល់​បងប្អូន​ឲ្យ​បាន​ជ្រួតជ្រាប​ទាំងអស់គ្នា គឺថា​យើង​អាប់​ឌេ​ត​ឡើងវិញ នូវ​មុខងារ​របស់​យើង និង​ការងារ​ជំនាញ​របស់​យើង ក៏ដូចជា​ច្បាប់ ។ ហើយ​អត្ថប្រយោជន៍​នៃ​ការបណ្តុះបណ្តាល​នាពេលនេះ គឺ​ទី​១-​បណ្តុះបណ្តាល​អំពី​ច្បាប់​, ទី​២-​បណ្តុះបណ្តាល​អំពី​ជំនាញ ។ ហើយ​សំខាន់​ជំនាញ​ជា​មូលដ្ឋាន របស់​នគរបាល​អនុ​វត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន ដូចជា ៖ ការកសាង​មូលដ្ឋាន​សម្ងាត់​, ការ​ក្តាប់​សភាពការណ៍​, ការកត់ត្រា​សួរចម្លើយ​, ប្រមូល​ភស្តុតាង កិច្ចប្រតិបត្តិការ​ជាដើម ។ ក្នុងនោះដែរ លេចធ្លោ​នូវ​ការងារ​មួយទៀត ដែលជា​ការងារ​ថ្មី​របស់​យើង គឺ​ច្បាប់​ការប្រឆាំង​ការសម្អាត​ប្រាក់ ដែល​បានមកពី​បទល្មើស​គ្រឿងញៀន ។​
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍​ទៀតថា (​ពាក់ព័ន្ធ​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នេះដែរ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានលើកឡើង​នូវ​ពាក្យស្លោក​ថា «៣​កុំ ១​រាយការណ៍​»​។ ៣​កុំ គឺ​ទី​១-​កុំ​ពាក់ព័ន្ធ បានន័យថា កុំ​ចូលរួម​ជួញដូរ ចាក់ ជក់ ប្រើប្រាស់ ឬ​ការពារ​ពួកឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​, ទី​២-​កុំ​អន្តរាគមន៍ បានន័យថា ពេលដែល​ត្រូវ​បង្ក្រាប ទោះបី​សាច់ញាតិ បងប្អូន​ក៏ដោយ មិនត្រូវ​អន្តរាគមន៍ ការពារ ដើម្បី​គេចផុត​ពី​សំណាញ់​ច្បាប់​នោះទេ​, ទី​៣-​កុំ​លើកលែង​បន្ធូ​បន្ថយ គឺ​ដាច់ខាត​កុំ​លើកលែង និង​បាន​ជម្រុញ​ឲ្យ​កងកម្លាំង​ទាំងអស់ ខិតខំ​បង្កើន​សមត្ថភាព​ដល់​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​សម្អាត​ប្រាក់ ។​

​សូមបញ្ជាក់ថា ៖ សិក្ខាកាម ចូលរួម​វគ្គ​បណ្តុះបណ្ដាល​នេះ មាន​លោក​នាយករង​មន្ទីរ​, នាយ​-​នាយរង​ការិយាល័យ នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ទាំងអស់ ចំណុះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សរុប​ចំនួន​៧៥​នាក់ មាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ៕​ដោយ​៖​កូ​ឡាប​

spot_img
×