Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤១ តាម​ប្រព័ន្ធ​វីដេអូ

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ក្នុង​ពិធី​បើក​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​(AIPA) លើក​ទី​៤១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​
​ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​មហាសន្និបាត​លើក​ទី​៤១ អន្តរ​សភា​អាស៊ាន​(AIPA) ដែល​រដ្ឋសភា​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ពី​វិមាន​រដ្ឋសភា​។​

​បន្ទាប់ពី​បើក​ជា​ផ្លូវការ សម្តេច​អគ្គ​មហា​ពញា​ចក្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​មហាសន្និបាត​នោះ ជាមួយ​ថ្នាក់ដឹកនាំ​សភា​ដែលជា​សមាជិក​AIPA​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​ឆ្នាំនេះ ប្រារព្ធ​ធ្វើ​ក្រោម​មូលបទ “​ការទូត​សភា ដើម្បី​សម្រេចបាន​សហគមន៍​អាស៊ាន ប្រកបដោយ​ភាព​ស្អិតរ​មួ​ត និង​ឆ្លើយតប​”​។ នេះ​ជា​លើក​ទី​១ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ AIPA ដែល​ការរៀបចំ​មហា​សន្ន​បាត​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​
​អន្តរ​សភា​អាស៊ាន ដែល​ហៅ​កាត់​ថា អាយ​ប៉ា​(AIPA) ជា​អង្គការ​អន្តរ​សភា តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដែលមាន​ប្រទេស​ជា​សមាជិក ដូចជា ប្រ៊ុយណេ ព្រះរាជាណាចក្រ​កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម និង​ហ្វីលីពីន​៕​ដោយ​៖​កូ​ឡាប​

   

spot_img
×