Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការព្រមាន​តាមរយៈ​រូបភាព ៖ កុំ​ក្លាយជា “​ជន​ទី​៣” ធ្វើឲ្យ​បែកបាក់​គ្រួសារគេ​ឲ្យសោះ ពុំនោះសោត​…!

spot_img

“​ជន​ទី​៣” គឺជា​កត្តា​ចម្បង​បណ្តាល​ឲ្យ​សុភមង្គល​គ្រួសារ​មួយ ត្រូវ​រលាយ “​បែកខ្ទេច​” តែម្តង​។ ហេតុនេះ ក្នុង​សង្គម​ណា វប្បធម៌​អ្វី​ក៏​ទង្វើ “​ស្រី​កំណាន់ ឬ​ប្រុស​កំណាន់​” តែង​រង​ទទួល​នូវ​ការវាយដំ ជេ​ប្រទេច​…​។​ល​។​

​កុំ​ណា៎​! សុភាពនារី សុភាពបុរស​ដើមទ្រូង ៥​ហត្ថ​ទាំងឡាយ​កុំ​នាំឲ្យ​កើត​រឿងរ៉ាវ​ខ្លោចផ្សា​ពុំ​ចេះ​អស់ ប្រពន្ធ ឬ​ប្តី​ធ្វើអត្តឃាត កូនៗ​របស់​អ្នក​វា​ក្លាយ​ជា​បែប​ណា ហើយ​បើ​វា​ដឹងក្តី​វិញ​វា​… យល់​យ៉ាង​ណា​។​

​ជម្រើស​បែបនេះ ទោះបី​ពុំគួរ តែ​វា​ប្រសើរ​បំផុត ប្រសិនបើ​រវាង​ពួក​អ្នក​ពុំ​អាច​រក​ចំណុចប្រសព្វ​វិញ​ឃើញ ពោល​គឺ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​២ បាន​ក្លាយជា “​ខ្សែ​ស្រប​” ហើយ​នោះ​។​

​ម្យ៉ាង​ទៀត​កុំ​ភ្លេច​ឲ្យសោះ​! អ្នក​រង​ព្រោះ​ចុងក្រោយ​គឺ​កូនៗ​របស់​អ្នក​ហ្នឹង​!

​ខាងក្រោម​ជា​រូបភាព​ស្តីពី​លទ្ធផល​របស់ “​ជន​ទី​៣” ៖

​គួរ​ឲ្យ​ស្តាយដែល​បច្ចុប្បន្នសង្គ​ម​នៅ​បន្ត​ឲ្យ​តម្លៃ​ចំពោះ​ទង្វើ​ផិតក្បត់​របស់​ប្រុសៗ​ជា​ប្តី ប្រសិនបើ​ប្រិយមិត្ត​មាន​រូបភាព​សូមមេត្តា​ផ្ញើ​តាម Comment ដើម្បី​យើង​ពូតផ្តុំ​ជា​កម្រង​រូប និយាយ​ពី​ទណ្ឌកម្ម​ចំពោះ​ពួក​ប្រុស​ចិត្តសាវ៉ា​វិញ​ម្តង​!​

spot_img
×