Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​សង្ស័យ​ស្រវឹង បើករថយន្ត​ជ្រុល​ទៅបុក​ជញ្ជាំង​រោងចក្រ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​ផ្ទាំង​(វីដេអូ)

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ក្នុងស្ថានភាព​ស្រវឹង ក៏​ជ្រុល​ចង្កូត​ទៅបុក​ទម្លុះ​ជញ្ជាំង​រោងចក្រ បណ្ដាល​ឲ្យ​បាក់​អស់​១​ផ្ទាំង ចំណែក​រថយន្ត​ផ្ទុះ​ពោង​ទាំងពីរ រង​ការខូចខាត រង​ការខូចខាត​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ១២​និង​១៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក ហាយ​ឡិន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AI-9523 សង្ស័យ​ស្រវឹងស្រា ធ្វើដំណើរ​យ៉ាង លឿន​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​ទម្លុះ​ជញ្ជាំង​រោងចក្រ​បណ្ដាល​ឲ្យ​បាក់​អស់​១​ផ្ទាំង ចំណែក​រថយន្ត​ផ្ទុះ​ពោង​ទាំងសងខាង​រង​ការខូចខាត យ៉ាងដំណំ ។
​តែ​សំណាងល្អ​អ្នកបើករថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​តែប៉ុណ្ណោះ ហើយ​ក៏បាន​រត់គេចខ្លួន​បាត់ស្រមោល ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅពេល​ក្រោយ​៕ ដោយ​៖​សា មេ​ត​



spot_img
×