Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដូវ​បុណ្យទាន​សូម​ប្រយ័ត្ន​ផង​បងប្អូន ចោរ​សាហាវ​ណាស់​! កាត់​ទ្វារ កាត់​បង្អួច ពិសេស​ទ្វារ​គ្រប់​បន្ទប់​គ្មាន​សល់ ផ្ទះ​ដ៏​ធំ​១​កន្លែង​នៅ​ឃ្លាំង​លើ​

spot_img

​ភ្នំពេញ ៖ នេះ​ជាហេតុ​ការណ៍​ដ៏​សាហាវ​មិន​នឹកស្មាន​ដល់​មួយ ដែល​ផ្ទះ​ដ៏​ធំ​មួយកន្លែង​នៅជាប់​កា​រ៉ា​ស់​សាំង Total នៅ​ផ្សារ​ឃ្លាំង​លើ ក្រុងព្រះសីហនុ ត្រូវ​ក្រុមចោរ​ដែល​អាចមាន​បក្ខ​ពួក​ច្រើន ដែល​ពិតជា​ហ៊ាន​ខ្លាំងណាស់ ព្រោះថា​សូម្បីតែ​ទ្វារ​បង្អួច​ខាងក្នុង​រហូត​ពីរ​បី​ជាន់ ក៏ត្រូវ​ពួកវា​កាត់​គ្មាន​សល់​។​

​បើតាម​ការបញ្ជាក់​ប្រាប់​ពី​បុរស​ជា​ពូ​ម្ចាស់ផ្ទះ​រងគ្រោះ បាន​ឲ្យ​ដឹងថា ក្រុមចោរ​បាន​ចូល​គាស់​ផ្ទះ​ក្មួយ​របស់គាត់​នៅ​ផ្សារ​ឃ្លាំង​លើ ជាប់​នឹង​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ដោយ​ពួកវា​បាន​កាត់​ចម្រឹង​ដែក​បង្អួត ទ្វារ​ដែក​ខាងក្នុង និង​ទ្វារ​បន្ទប់​ទាំងអស់​គ្មាន​សល់​មួយ​ទេ​។ ដែល​ហេតុការណ៍​បានកើត​ឡើង​នៅ​វេ​ម៉ោងជាង​១១​យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ ខណៈ​ម្ចាស់ផ្ទះ​ជាប់រវល់​ទៅ​ចូលរួម​កម្ម​ពិធី​គេ​នៅ​ថ្ងៃអាទិត្យ​។​

​បើតាម​ពូ​ម្ចាស់ផ្ទះ​រងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹងថា សម្ភារ​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់ គឺ​ពុំមាន​អ្វី​ធំដុំ​នោះទេ ប៉ុន្តែ គ្រាន់តែ​ចោរ​បាន​ប្រមូល​អស់​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ប៉ុណ្ណោះ​។

​តាមរយៈ​នេះ​ផងដែរ ពួកគាត់​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធ​មាន​សមត្ថកិច្ច មេត្តា​យកចិត្ត​ទុក​ពី​បញ្ហា​អសន្តិសុខ​នេះ​ផង ព្រោះថា នេះ​មិនមែនជា​ករណី​លើក​ទី​១​ទេ ពោល​នេះ​គឺ​ករណី​លើក​ទី​២​ហើយ ដែល​ចោរ​បាន​ចូល​គាស់​បែបនេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×