Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក អំពាវនាវ​ជាថ្មី​ម្តងទៀត ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​ខ្យល់​កន្ត្រាក់​និង​រន្ទះ ក្នុងឱកាស​ស្ថានភាព​អាកាសធាតុ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​តំបន់​មួយចំនួន​ដោយសារ​ឥទ្ធិពល​ខ្យល់មូសុង​និរតី ចាប់ពី​ថ្ងៃទី​៩ ដល់ទី​១៥​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​លើកឡើងថា ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៥ ខែកញ្ញា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​បានអូសបន្លាយ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ថៃ វៀតណាម និង​ឡាវ ខណៈ​ខ្យល់មូសុង​និរតី​មាន​ល្បឿន​មធ្យម​បក់​មកលើ​ប្រទេស​កម្ពុជា​។​

​ក្រសួង​បន្តថា ស្ថានភាព​នេះ​នឹង​ធ្វើឱ្យ​អាកាសធាតុ​នៅ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន នៅតាម​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ​។​

​ករណីនេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត​តាម​តំបន់​វាលទំនាប​ភាគ​កណ្តាល​៕​ដោយ​៖​កូ​ឡាប​

spot_img
×