Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី​កំពុងតែធ្វើការ​ស៊ើបអង្កេត​ទៅលើ Google Drive, Apple iCloud និង Dropbox ពាក់ព័ន្ធ​ទៅនឹង​រឿង​មួយ​នេះ​

spot_img

​អាជ្ញាធរ​ឃ្លាំមើល​តម្លាភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​អ៊ីតាលី (AGCM) បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​ធំៗ​ចំនួន​បី​ទាក់ទង​ទៅនឹង​ការប្រើ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅក្នុង​សេវាកម្ម Cloud ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ បន្ថែម​ទៅលើ​ការស៊ើបអង្កេត​នេះ ពួកគេ​ក៏បាន​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​រំលោភបំពាន​ចំនួន ៦ ថែមទៀត បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​ជាច្រើន​ពី​អ្នកប្រើប្រាស់​ទាក់ទង​នឹង​ការចោទប្រកាន់​ទាំងនេះ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​

​ប្រភព​ដដែល​បានលើកឡើង​ទៀតថា​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​ចោទប្រកាន់​ទៅលើ​ក្រុមហ៊ុន​ទាំងបី​នោះ​គឺ ទាក់ទង​ទៅនឹង​ការប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​ដោយ​មិនមាន​ការជូនដំណឹង​ទៅដល់​អ្នកប្រើប្រាស់ ឬ​ដោយ​គ្មាន​ការអនុញ្ញាតឱ្យ​ប្រមូល​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់ខ្លួន​។ ជាងនេះទៅទៀត​ក្រុមហ៊ុន Dropbox ក៏​រង​ការចោទប្រកាន់ថា មិនបាន​ផ្ដល់ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​ទៅឱ្យ​អ្នកប្រើប្រាស់​ទាក់ទង​ទៅនឹង​នីតិវិធី​ដើម្បី​ធ្វើការ​ពិចារណា​ឡើងវិញ​ក្នុងការ​បញ្ចប់​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​កន្លងទៅ សហព័ន្ធ​អឺរ៉ុប​ក៏បាន​ជំរុញ​ឱ្យ ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ខ​និង​លក្ខខណ្ឌ (T&C) របស់​ពួកគេ​ដើម្បីឱ្យ​ងាយស្រួល​យល់ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ក៏បាន​កែសម្រួល​ខ​និង​លក្ខខណ្ឌ​របស់គេ​ដោយ​ប្រើ​ភាសា​សាមញ្ញ​ដែល​ងាយ​នឹង​យល់​រួចហើយ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×