Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ជំរុញ​ឱ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ប្រឹងរក​ទីផ្សារ​ឱ្យ​ប្រជាកសិករ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ប្រឹងប្រែង​រក​ទីផ្សារ​សម្រាប់​កសិផលរ​បស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​ឆ្លើយតប​តាម​ការដាក់ចេញ​គោលការណ៍​ជំរុញ​ការដាំដុះ និង​ចិញ្ចឹម​ត្រី​សាច់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​ការជំរុញ​របស់​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ឱ្យ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ខិតខំ​រក​ទីផ្សារ​សម្រាប់​បន្លែបង្កា ត្រី​សាច់ ក៏ដូចជា​ផលិតផល​នានា​របស់​កសិករ​នេះ​គឺ​ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ និង​ផែនការ​របស់​រាជរដ្ឋាភិបាល​។ ក្នុងចំណោម​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ​ចំពោះ​វិបត្តិ​កូ​វីដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ការដាំដុះ​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​ជាដើម ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ធានា​សន្តិសុខ​ស្បៀង ព្រមទាំង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ប៉ៃលិន ដោយបាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ដោះស្រាយ​វិបត្តិ​សង្គម​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​។
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា « វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ យើងទាំងអស់គ្នា​ត្រូវខិតខំ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​អេ​ម​ស៍ (IAMS) ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការ​កៀរគរ​ភាគី​ពាក់ព័ន្ធ​នានា និង​ខិតខំ​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បីឱ្យ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ ដំណើរ​ការល្អ និង​ត្រូវបង្កើត​ផ្សារ​ចុង​សប្ដាហ៍​ក្នុង​ខេត្ត ក្នុង​គោលបំណង​ផ្សព្វផ្សាយ​លក់​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដែល​ដាំ​ដុះ និង​ចិញ្ចឹម​ដោយ​កសិករ​ផ្ទាល់​។ ជាពិសេស​លើកស្ទួយ​វិបុលភាព​កសិករ​ខ្នាតតូច​តាមរយៈ​ការបង្កើន​ផលចំណេញ​កាន់តែច្រើន​ដោយ​ត​ភ្ជាប់​ក​សិ​-​ពាណិជ្ជកម្ម និង​ទីផ្សារ​»​។​

​សូមជម្រាបថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ហៅ​កាត់​ថា AIMS ត្រូវបាន​ប្រកាស​ឱ្យដឹង​នៅក្នុង​កម្មវិធី​បង្ហាញរ​បាយ​ការណ៍​របស់​មូល​និ​ធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​កសិកម្ម (IFAD) កាលពី ឆ្នាំ​២០១៨​។​

​គម្រោង​នេះ គាំទ្រ​ដល់ទី​ផ្សារ​ផ្តោតលើ​វិស័យ​កសិកម្ម មាន​ភាពសមស្រប​ទៅនឹង​ការប្រែប្រួល​ស្ថានភាព​នៅ​ជនបទ ក៏ដូចជា​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ ឱ្យ​បន្ត​រស់នៅ​ជនបទ និង​ធ្វើការ​លើ​វិស័យ​កសិកម្ម​ដើម្បី​បង្កើត​ប្រាក់ចំណូល​ទៅតាម​កំណើន​នៃ​វិស័យនេះ​៕
​ដោយ​៖CEN

spot_img
×