Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​អតីត​ស្វាមី ចេញមុខ​បំភ្លឺ​ហាក់​យក​ត្រូវតែ​ខ្លួន ស្រាប់តែ ទួ​ច ស្រី​លក្ខណ៍ បង្ហោះ​សារ​ឆ្លើយ​ត​ដ៏​ចាក់​ដោត​ថា​…

spot_img

​ភ្នំពេញ​៖ ដូចដែល​បងប្អូន​ប្រិយមិត្ត​ជាច្រើន​បានទទួល​ជ្រាប​រួចហើយ កាលពីពេល​ថ្មីៗ​នេះ ពោលគឺ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២០ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​អ្នក​ដែល​បាន​ស្គាល់ ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​អ​តី​ស្វាមី​តារាចម្រៀង ទួ​ច ស្រី​លក្ខណ៍ ដែលជា​ជនបរទេស​ឈ្មោះ Morten Kvammen ស្រាប់តែ​បញ្ចេញ​លិខិត​២​ច្បាប់​ជា​ភាសា​អង់គ្លេស និង​ខ្មែរ​ដើម្បី​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​មួយចំនួន​ហាក់​អ​យុតិធម៌​សម្រាប់​ខ្លួន​លោក​ក្រោយពី​អ្នក​ទាំង​ពីរបាន​ចែកផ្លូវ​គ្នា​។​

​នៅក្នុង​លិខិត​បំភ្លឺ​នោះ លោក Morten Kvammen បានធ្វើការ​ច្រានចោល​រាល់​ការនិយាយ​មួល​បង្កាត់​បំភ្លៃ​ការពិត​ផ្សេងៗ​របស់ ទួ​ច ស្រី​លក្ខណ៍ ដើម្បី​កេរ្តិ៍ឈ្មោះ​ខ្លួនឯង ដែល​បាន​បញ្ចេញ​នៅលើ​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​លោក​និយាយថា លោក​ពុំមាន​ស្រី​ថ្មី​ដូច​ចោទប្រកាន់​នោះទេ ពោលគឺ​លោក​ត្រូវបាន ស្រី​លក្ខណ៍ បណ្តេញ​ចេញពីផ្ទះ​បន្ទាប់ពី​មានរឿង​ប្រេះឆា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​។​

​លោក Morten បន្តថា លោក​មាន​សង្សារ​ថ្មី គឺ​បន្ទាប់ពី ទួ​ច​ស្រី​លក្ខណ៍​បានបង្ហាញ​មុខ​ប្រុស​ស្នេហ៍​ថ្មី​មុន ដែល​បាន​បង្ហោះ​ឲ្យ​ឃើញ​នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​លោក​បានបញ្ចប់​ទំនាក់ទំនង​ជីវិត​ប្តី​ប្រពន្ធ​មួយ​នេះ​។ លោក Morten ចោទប្រកាន់ ទួ​ច ស្រី​លក្ខណ៍ ថា​បាន​គំរាម​នឹង​ទូរស័ព្ទ​ទៅ​ប៉ូលីស ប្រសិនបើ​លោក​មក​ផ្ទះ​ដែល​រូបលោក​ជា​អ្នករកស៊ី​ទិញ​កាល​ជីវិត​នៅ​ជា​ប្តី​ប្រពន្ធ គ្រាន់តែ​ដើម្បី​មកជួប​មុខ​កូនប្រុស​ប៉ុណ្ណោះ ។ លោក​ថា ទួ​ច ស្រី​លក្ខណ៍ ក៏បាន​ចោទប្រកាន់​លោក​ថា បាន​ព្យាយាម​ចាប់ជំរិត​កូនប្រុស ពេលដែល​លោក​និយាយ​ជាមួយ​កូន អំឡុង​ពេលដែល​កូន​កំពុង​លេង​នៅតាម​ផ្លូវ​។

​មិន​ត្រឹមតែ​ប៉ុណ្ណឹង លោក Morten នៅបាន​ទម្លាយ​ចេញពី​រឿង​ជាច្រើន​ទៀត​ដែល​លោក​បានផ្តល់​ឲ្យ និង​ធ្វើ​ល្អ​ចំពោះ ទួ​ច ស្រី​លក្ខណ៍ យ៉ាងច្រើន​។ ជាមួយគ្នា​នោះ លោក Morten ក៏​ហ៊ាន​ប្រឈមមុខ​នឹង ទួ​ច ស្រី​លក្ខណ៍ និង​អះអាងថា លោក​មាន​ឯកសារ​នានា​មក​បញ្ជាក់ ទៅលើ​អ្វីដែល​លោក​បានលើកឡើង​ទាំងអស់នេះ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​លិខិត​បំភ្លឺ​ខាងលើ​របស់​អតីត​ស្វាមី ហាក់​និយាយ​យក​ត្រូវតែ​ខ្លួនឯង ស្រាប់តែ​អ្នកនាង ទួ​ច ស្រី​លក្ខណ៍ បាន​ឆ្លើយតប​តាមរយៈ​រូបភាព​បង្ហាញ​ពី​សកម្មភាព​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ម្នាក់នេះ​ទោះ​លំបាក​យ៉ាងណា ក៏ត្រូវ​តែ​តស៊ូ​ដើម្បី​កូនប្រុស​ជាទី​ស្រឡាញ់​ម្នាក់​គត់ និង​ភ្ជាប់​សារ​ដ៏​ចាក់​ដោត​បែបនេះ​ថា​៖ «​ខ្ញុំ​នឹងធ្វើ​បទ​ចម្រៀង​មួយ​បទ​នៅក្នុងពេល​ឆាប់​ខាងមុខនេះ ។ ១- បង​ទុក​អូន​ចោល​មាន​ស្រី​ថ្មី​ទៀត បង​ប្រើ​គ្រប់​ស្នៀត​បង្ខូចឈ្មោះ​ស្រី បង្ហោះ Facebook ចោទ​ទាំង​បំភ្លៃ​តើ​ត្រូវ​ដែរ​ឬអី ឈ្មោះ​ប្តី​ចោល​អូន ២- បើ​ចង់ដឹង​ពិត បងប្អូន​ត្រូវ​គិត ត្រូវ​ឬ​យ៉ាងណា គេបោះបង់​កូន​ឲ្យ​រង​ឈឺផ្សារ​វេទនា​ក​យ៉ាងណា រយៈពេល​ពីរ​ឆ្នាំ ៣- បង​ដើ​ចោល​អូន បង​ដើរចោល​កូន ភ្ជាប់ពាក្យ​ស្រី​ថ្មី ចុះ​ចេញពីផ្ទះ​គ្មាន​មូលហេតុ​អ្វី សំខាន់​លោក​ប្តី​មិនទាន់​លែងលះ ។ ទោះជា​បែបណា​ខ្ញុំ​ត្រូវតែ​រឹងមាំ​សម្រាប់តែ​កូន​របស់ខ្ញុំ​មួយ​មុខ សូម​បងប្អូន​គិត​ចុះ បើ​អ្នកតាមដាន​រូបខ្ញុំ​ប្រាកដជា​យល់ច្បាស់​ណាស់​»៕ ដោយ​៖ លឹម ហុង​


spot_img
×