Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​ណាស់​! យុវជន​បែក​ស្អុយ ដែល​ស្រែក​ក្តែ​ងៗ​ថា អង្គរវត្ត​មិនមែនជា​របស់​ខ្មែរ ពេលនេះ​ចេញមុខ​សុំទោស​ជា​សាធារណៈហើយ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ថ្មីៗ​នេះ មហាជន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា​តែម្តង ក្រោយពី​បានឃើញ​យុវជន​បែក​ស្លុយ​ម្នាក់ ស្រាប់តែ​ចេញមុខ​និយាយ​ក្តែ​ងៗ​យ៉ាង​ចំហរ​នៅលើ​បណ្តាញ​សង្គម Tik Tuk បន្ទាប់ពី​មិន​ពេញចិត្ត​ទៅនឹង​អ្នក​ដែល​ចូលចិត្ត​បង្ហោះ​រូប​ប្រាសាទអង្គរវត្ត ដោយ​រូបគេ​បាន​អះអាងថា ប្រាសាទអង្គរវត្ត​មិនមែនជា​របស់​ខ្មែរ​ទេ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​មហាជន​ម្នាក់ៗ បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ដោយ​ក្នុងនោះ គេ​បានស្នើ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ចេញមក​ភ្លាវ​រូបនេះ យកមក​ដុសក្អែល​ចេញ​ឲ្យ​ចាស់ដៃ​ម្តង ដែល​ថ្លើមធំ​ហ៊ាន​និយាយ​ប្រមាថ​ថា​ប្រាសាទអង្គរវត្ត​មិនមែនជា​បុរស​ខ្មែរ ពេលនេះ លោក ផែង វណ្ណៈ បានបង្ហាញ​អត្តសញ្ញាណ​យុវជន​រូបនេះ​ហើយ​។​

​អត្តសញ្ញាណ​យុវជន​ខាងលើនេះ គឺ​ត្រូវបាន​ស្គាល់​មានឈ្មោះ ញ៉ែ​ល ភា​រី និង​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ta Svet (​តា​ស្វិត​) រស់នៅ​ភូមិ​គោក​ស្រុក ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោយពី​បានឃើញ​មហាជន​កំពុងពុះ​កញ្ជ្រោល ដោយ​នាំគ្នា​ថ្កោលទោស​កាន់តែខ្លាំង​ឡើងៗ​នោះ ពេលនេះ យុវជន​រូបនេះ​បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​បងប្អូន​អភ័យទោស​ឲ្យ​ខ្ញុំ​ផង សុំទោស​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​ខ្ញុំ​និយាយ​ខុសឆ្គង​អី ឱ្យ​ខ្ញុំ​សុំទោស សង្ឃឹមថា​ខ្ញុំ​នឹង​កែខ្លួន ហើយ​នឹងមិន​និយាយ​អ្វី​ផ្ដេសផ្ដាស​ទៀតឡើយ​»​។​

​ទោះយ៉ាងណា អ្នកលេង​បណ្តាញ​សង្គម​ដែល​ពោរពេញ​ទៅដោយ​កំហឹង​បានដាក់​ឲ្យ​យ៉ាង​ធ្ងន់ៗ​ដូច្នេះ​ថា​៖ «​អា​បំបង់បាយ ពេល​ហែង​និយាយ​ដូច​មិន​កម្សត់​អ៊ីចឹង​សោះ​, អា​អត់​ប្រយោជន៍ មុន​ហ្នឹង​និយាយ​អី ឲ្យ​ចេះ​គិត​ផង​ថ្ងៃក្រោយ​, ហ្អែ​ង​ដឹងថា​ប្រសាទ​អង្គ​វត្ត​គឺជា​ព្រលឹង​ជាតិ​របស់​កម្ពុជា​អត់​អា​គុក​, ឃើញ​រូប​អង្គរវត្ត​នៅលើ​ទង់ជាតិ​ទេ​អា​មាំ​ង​តើ​តំណាង​ឲ្យ​អ្វី​? អា​មាំ​ង​ឯង​បើ​ល្ងើ​កុំ​ធ្វើ​ចេះ​អា​គុក​, បើ​ឆ្គួ​ត ល្ងង់​ងាប់​អ៊ីចឹង​…​អី​ក៏​ប្រឹង​ម្ល៉េះ​..! ទៅ​ដេក​គុក​សិន​ទៅ​….»​។ និង​នៅមាន​ខំ​មិន​បញ្ចេញ​កំហឹង​ជាច្រើន​ទៀត ដែល​យើង​លើកយក​មិន​អស់​៕ ដោយ​៖ លឹម ហុង​


spot_img
×