Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ផឹក​រាល់ថ្ងៃ​ជាប្រចាំ យក​សាំង​មក​ចាក់​ដុត​ខ្លួន​ឆេះ​ខ្លោច​ខ្ទេច​

spot_img

​កណ្តាល​៖​នគរបាល​ស្រុក​កៀនស្វាយ បានឲ្យដឹងថា មាន​ករណី​ប៉ុនប៉ង​អត្តឃាត ដោយ​ស្ត្រី​ម្នាក់ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ចាក់​សាំង​ដុត​សម្លាប់ខ្លួន នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៣​នឹង​១០​នាទី ចំណុច​ភូមិ​ឬ​ស្សី​ស្រុក​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​នគរបាល បាន​បន្តថា ស្ត្រី​រូប​នោះ ឈ្មោះ ហែម សា​វី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ។ នៅ​ថ្ងៃកើតហេតុ ស្ត្រី​រូប​នោះ បាន​ផឹកស្រា​ថ្នាំ​អស់​ចំនួន​កន្លះ​លីត្រ​តែម្នាក់ឯង (​ផឹក​រាល់ថ្ងៃ​ជាប្រចាំ​) រួច​ក៏​អង្គុយ​និយាយ​ឡូឡា​តែម្នាក់ឯង បន្ទាប់មក​ក៏​យក​ដប​សាំង ដែល​ខ្លួន​លក់​នោះ មក​ចាក់​ស្រោច​លើ​ខ្លួន ហើយ​ក៏​យក​ដែកកេះ មក​កេះ​ដុត​ខ្លួន​តែម្តង ឃើញ​ដូច្នេះ​អ្នកជិតខាង បាន​ជួយ​យក​ទឹក​មក​ចាក់​ពន្លត់ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក បងប្អូន​ជនរងគ្រោះ បាន​ហៅ​រថយន្ត​សង្គ្រោះ មណ្ឌល​សុខភាព​ឃុំ​ឈើ​ទាល ដឹកបញ្ជូន​ទៅ​មន្ទី​ពេទ្យ​ជ័យជំនះ ខេត្ត​កណ្តាល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×