Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​ដល់​កងកម្លាំង​នគរបាល បន្ដ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​កែច្នៃ​រថយន្ដ​ខុសច្បាប់​

spot_img

​ភ្នំពេញ​៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងជំនួប​សំណេះសំណាល​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានស្នើ​ដល់​កងកម្លាំង​នគរបាលជាតិ បន្ដ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​សាធារណការ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​កែច្នៃ​រថយន្ដ​ខុសច្បាប់​។​

​ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ជួប​សំណេះ​ជាមួយ​នាយ​នគរបាល​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល ជាតិ ក្រសួងមហាផ្ទៃ ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹ​ស្ត​សករាជ ២០២០​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ​ស្នង ការ​នគរបាលជាតិ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ ថ្នាក់ដឹកនាំ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ឯកឧត្តម អស់លោក លោកស្រី​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​សរុប​ប្រមាណ​៨៤​រូប​។​

​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា​ការជួបជុំ​របស់​យើង​នៅថ្ងៃនេះ អាច​ប្រព្រឹត្តទៅបាន​ក៏​ដោយសារ​ស្រុកទេស​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ បណ្ឌិត និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អរគុណ​សន្តិភាព ដែល​នាំមក​នូវ​ការរស់រានមានជីវិត និង​ការរីក ចម្រើន​លើ​គ្រប់​វិស័យ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​សមិទ្ធ​ល​ផល​របស់​ក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល​ក្នុង​ការកសាង និង​អភិវឌ្ឍ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​លើ​គម្រោង​ពង្រឹង ពង្រីក និង​លើកកម្ពស់ គុណភាព​ផ្លូវជាតិ​សំខាន់ៗ​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង​(DBST) ទៅជា​ផ្លូវ​បេ​តុ​កៅស៊ូ​(AC) និង​ពង្រីក​ផ្លូវ​ពី ពីរ​គន្លង​ទៅ​បួន​គន្លង ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ការស្ដារ​ផ្លូវដែក និង​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ជាមួយ​ប្រទេស​ថៃ​ទាក់ទង​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​រថភ្លើង​ឆ្លង កាត់​ព្រំដែន ការពង្រីក​កំពង់ផែ​កុងតឺន័រ​ក្រុងភ្នំពេញ និង​ក្រុងព្រះសីហនុ និង​យន្តការ​ទប់ស្កាត់ និង​លុប បំបាត់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស និង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ជាដើម​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ កងកម្លាំង​នគរបាល ជាតិ ដែល​បាន​លះបង់​យ៉ាង​ធំធេង​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ជូន​បងប្អូន​ប្រជា​ពល រដ្ឋ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​
​ដោយឡែក ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល​នាឱកាស​នោះដែរ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត បានលើកឡើង​អំពី​ប្រវត្តិ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​កងកម្លាំង​នគរបាលជាតិ​ដែល​រួមមាន​៖ ភារកិច្ច​សំខាន់ៗ ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​នៅតាម​ព្រំ​ដែនទឹក​និង​ព្រំដែន​គោក ដោយ​រួមសហការ​ជាមួយ​កង​យុទ្ធ ពល​ខេមរភូមិន្ទ ដើម្បី​បង្ក្រាប​បទល្មើស​ឆ្លងដែន ការពារ​សន្តិសុខ​ជាតិ និង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​។​

​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា យានដ្ឋាន​កែច្នៃ​រថយន្ដ​ខុសច្បាប់​ទាំងអស់នេះ ក៏​ជា​ដើមចម​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្កលក្ខណៈ​ឲ្យ​រថយន្ដ​ដឹក​លើស​ចំណុះ​ផងដែរ ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍ និង​កុំ​ឲ្យ​យានយន្ដ​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស មាន​បើក​លើផ្លូវ​បន្ដទៀត ត្រូវតែ​អនុវត្ត​ពី​ដើមទី​តែម្ដង​។​

​ក្នុងជំនួប​ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​នគរបាល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ទទួលយក​សំណើ​នេះ​ដោយ​ក្ដី​រីករាយ និង​ដាក់បទបញ្ជា​ភ្លាមៗ ទៅ​នាយកដ្ឋាន​ជំនាញ ស្នងការ​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សាធារណការ ដើម្បី​ចុះ​ពិនិត្យ និង​បង្ក្រាប​ទីតាំង​កែច្នៃ​យានយន្ដ​ខុសច្បាប់​ឲ្យ​អស់ពី​មូលដ្ឋាន​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​ប្តេជ្ញា​ចូលរួម​សហការ​ជាមួយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​អនុវត្ត​ការ​កាត់​ទ្រុង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​បិទ យានដ្ឋាន​ជួសជុល​កែច្នៃ​យានយន្ត​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​រួមគ្នា​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​ទេស រដ្ឋមន្ត្រី ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ និង​ជួយ​ជ្រោមជ្រែង​ទាំង​ស្មារតី​និង​សម្ភារ​ដល់​កិច្ចការ​របស់​កង កម្លាំង​នគរបាលជាតិ ជាពិសេស ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី​ក្នុងនាម​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ធ្វើ​ឲ្យ​កិច្ចការ​រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក​ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់ និង​បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហការ​ល្អ​នេះ​ជា​បន្តទៀត​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​សំណើ​នេះ សូម​ឲ្យ​ស្នងការ​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទីរ​សាធារណការ ធ្វើ​សេនាធិការ​ជូន​គាត់ ហើយ​ចាប់ដៃ​គាត់​ធ្វើ​រឿងនេះ (​យានដ្ឋាន​កែច្នៃ​រថយន្ដ​ខុសច្បាប់​)​។ យើង​ឯកភាពគ្នា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ក្រោម​ការដឹកនាំ​របស់​ទេសរដ្ឋមន្ដ្រី យើង​ប្ដេជ្ញាចិត្ត​ថា​ត្រូវតែ​ដោះ​ពី​ដើមទី បានន័យថា កន្លែង​ជួសជុល កន្លែង​ធ្វើ​យាន​កែច្នៃ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បញ្ជា​ទៅកាន់​ស្នងការ​ខេត្ត​ទាំងអស់​ថា មកទល់​ម៉ោង​នេះ មិនមែនជា​ពេលវេលា​ត្រូវ​អប់រំ ម្ចាស់​ទីតាំង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទៀត​នោះទេ គឺ​ត្រូវ​អនុវត្តតាម​ផ្លូវច្បាប់ ហើយ​ប្រសិនបើ​ម្ចាស់​ទីតាំង​មិន​អនុវត្ត​ទៀត គឺ​ត្រូវ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្ដង​។​

​បន្ថែម​ពីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​សំណូមពរ​ដល់​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល សូម​ណែនាំ​បន្ថែម​ទៅកាន់​មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ត ដើម្បី​ឲ្យ​អ្នកឯកទេស ទៅគ្រប់​គ្រង និង​ណែនាំ​អំពី​បច្ចេកទេស​ដល់ទី​តាំង​យានដ្ឋាន​តែម្ដង ដើម្បី​កាត់បន្ថយ​ហានិភ័យ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ អះអាងថា ការងារ​នេះ គឺ​ត្រូវតែ​រួមគ្នា​រវាង​ជំនាញ​សាធារណការ និង​កងកម្លាំង​ទើប​អាចអនុវត្ត​បាន​ជោគជ័យ​៕​

ដោយ៖កូឡាប

spot_img
×