Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ ស្នើ​ពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្តោះអាសន្ន​សិន ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ត្រូវ​ឈប់សម្រាក​

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការ​ទុកដាក់​សំរាម ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៉ី​ន​ទ្រី​មួយចំនួន ត្រូវ​ឈប់សម្រាក​ពី​ការងារ​។​

​ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែលមាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគ​ល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម សំណល់​រឹង​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា “​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែកញ្ញា​ខាងមុខនេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹងមាន​ការរអាក់រអួល​មិនបាន​ពេញលេញ​ល្អ​ដូច​ថ្ងៃ​ធម្មតា​ទេ ដោយសារ​កម្មករ​រប​ស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន​ត្រូវបាន​ឈប់សម្រាក​ពី​ការងារ​ក្នុងអំឡុងពេល​នោះដែរ​។ ករណីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើសុំ​ការយោគយល់​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម និង​សេវាកម្ម ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ និង​រក្សា​ទុកដាក់​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​”៕​ដោយ​៖​កូ​ឡាប​

 

spot_img
×