Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី​បានសម្រេច​ហើយ​! អ្នកក្លាហាន​ទើប​លេចធ្លោ ញ៉ែ​ល ធា​រី​ណា ដែល​ស្រែក​ក្តែ​ងៗ​លើ Tik Tuk ថា​ប្រាសាទអង្គរវត្ត​មិនមែនជា​របស់​ខ្មែរ បាន​ចូលមក​វាស់កម្ពស់​

spot_img

​ដូចដែល​ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប និង​ផ្ទុះ​កំហឹង​គ្រប់ៗ​គ្នា​រួចហើយ ចំពោះ​ករណី​យុវជន​បែក​ស្លុយ​ម្នាក់ បាន​និយាយ​យ៉ាង​ចំហរ​ក្តែ​ងៗ​ថា ប្រាសាទអង្គរវត្ត​មិនមែនជា​របស់​ខ្មែរ ដោយ​ឲ្យ​អ្នកដទៃ​បញ្ឈប់​រាល់​ការ​បង្ហោះ​ទាក់ទង​រូបភាព​ប្រា​សា​អង្គរវត្ត​ទៀត​ទៅ ឈប់​បាន​ឈប់​ទៅ ព្រោះ​មិនមែនជា​របស់ខ្លួន​ឡើយ​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​មហាជន​ផ្ទុះ​កំហឹង​យ៉ាង​ពុះកញ្ជ្រោល​កាន់តែខ្លាំង​ឡើងៗ យុវជន​រូបនេះ​ដែល​ត្រូវបាន​គេ​ស្គាល់​មាន​ឈ្មោះថា ញ៉ែ​ល ធា​រី​ណា បាន​ប្រញាប់ប្រញាល់​លើកដៃ​សំពះសុំទោស​មហាជន​ជា​សាធារណៈ នូវ​អ្វីដែល​ខ្លួន​បាន​និយាយ​ខុសឆ្គង​និង​មិនគួរ​គប្បី​ខាងលើនេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ Ta Svet ។​

​ទោះយ៉ាងណា ការសុំ​ទោស​របស់​យុវជន​រូបនេះ ពុំ​អាច​រំសាយកំហឹង​មហាជន​បានឡើយ ពោលគឺ​ហួសពេល​ហើយ ចំពោះ​ទង្វើ​និយាយ​ផ្តេសផ្តាស​នេះ ដែល​គេ​ចោទឡើង​ថា ព្រោះតែ​ចង់​ល្បី ចង់បាន​ការ Like និង Share គ្មាន​ការពិចារណា​។​

​ពិតជា​សមបំណង​ហើយ នា​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ យុវជន​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​ឃាត់ខ្លួន ដើម្បី​យកមក​ដុះក្អែល​ហើយ​។​

​បើតាម​លោក​ឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់ខ្លួន​ឈ្មោះ ញ៉ែ​ល​ធា​រី​ណា រួចហើយ​។ ពេលនេះ សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕ ដោយ​៖ លឹម ហុង​

spot_img
×