Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមជា​ស្រី​ស្អាត​មែន​! គិលានុបដ្ឋាយិកា​ស្កុ​ត​ឡេ​ន​១​ដួង ដែលមាន​ក្តី​ស្រ​ម៉ៃ​ចង់​ក្លាយជា​តារា​សម្តែង ពេលនេះ​បាន​គ្រង​ម្កុដ​បវរ​កញ្ញាឯក​ហុងកុង ២០២០ (​វីដេអូ​)

spot_img

គិលានុបដ្ឋាយិកា​ជនជាតិ​ស្កុ​តឡែ​ន​ម្នាក់ នាង Lisa Marie Tseដែលមាន​ក្តី​ប្រាថ្នា​ចង់​ក្លាយជា​តារា​សម្តែង ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ម្កុដ​ជា​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០២០ ដែល​រៀបចំឡើង​លើក​ឆ្នាំ​លើក​ទី​៤៨ ដោយ​ស្ថានីយ៍​ទស្សន៍ TVB ហើយ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ បានជ្រើសរើស​អ្នកឈ្នះ​កំពូល​ទាំង​៥​របស់ខ្លួន តាមរយៈ​ការបោះឆ្នោត​ជា​សាធារណៈ​។​

​បើទោះជា​មិន​ស្ទាត់ជំនាញ​ជាមួយ​ភាសា​ចិន​កន្តាំង តែ​នាង Tse បាន​ទាក់ទាញ​បេះដូង​ទស្សនិកជន​ហុងកុង​តាមរយៈ​ការសម្តែង​របស់​នាង ជាមួយ​ការ​បង្ហើរ​បទ​ចម្រៀង​ចិន​បុរាណ គឺ​សៀ​ហៃ​តាំង (Shanghai Tang)​។​

​ជាមួយនឹង​ស្តង់​កម្ពស់ ១៥៧.៤៨ សង់ទីម៉ែត្រ (5 feet 2 inches) Tse អាចឈាន​វគ្គ​ផ្តាច់ព្រ័ត្រ​លំដាប់​កំពូល​ទាំង​១០ ក្នុង​កម្មវិធី​ប្រកួត​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។ នាង​ក៏​ទទួលបាន​រង្វាន់​“ ជើងឯក​” និង​“ Miss Photogenic” ផងដែរ​។​

​ទន្ទឹមនឹងនេះ​ផងដែរ បេ​ក្ខ​នារី Celina Harto ទទួលបាន​ជ័យលាភី​លេខ​១ ខណៈ Rosita Kwok Pak Yin ទទួលបាន​លេខ​២​។​

​កើត​នៅក្នុង​ប្រទេស​ស្កុ​ត​ឡេ​ន ដែលមាន​ឪពុក​ជាន​ជាតិ​ហុងកុង និង​ម្ដាយ​ជនជាតិ​ស្កុ​ត​ឡេ​ន កញ្ញា Tse បាន​ចែករំលែក​នៅលើ​បណ្តាញ​សង្គម នូវ​អ្វីដែល​ឪពុក​របស់​នាង​បាន​លើកទឹកចិត្ត​នាង​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​។​

​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Edinburgh Napier វ័យ ២៥ ឆ្នាំ រូបនេះ​បានធ្វើការ​ជា​គិលានុបដ្ឋាយិកា​វះកាត់​នៅ​មន្ទីរពេទ្យ​ស្កុ​ត​ឡេ​ន មុនពេល​ឪពុក​របស់​នាង​ផ្តល់យោបល់​ឲ្យ​មក​ចូលរួម​ប្រកួត​។​

​ក្នុងនោះ​នាង​បាន​រៀបរាប់​ឲ្យ​ដឹងថា “​នៅពេល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ឪពុក​ខ្ញុំ​បាន​លើកទឹកចិត្ត​ខ្ញុំ​ឱ្យមក​ហុងកុង និង​ចូលរួម​បវរកញ្ញា​ហុងកុង ប៉ុន្តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​នៅពេល​នោះទេ ព្រោះ​ខ្ញុំ​មាន​មិត្តភក្តិ​ជាច្រើន​នៅ​ស្កុ​ត​ឡេ​ន​។ ប៉ុន្តែ នៅ​ទីបំផុត ក្តី​ស្រ​ម៉ៃ​របស់​នាង​បានក្លាយ​ជាការ​ពិត​នៅពេលនេះ​”៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ nextshark)



spot_img
×