Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ ៖ សភាពការណ៍​សន្ដិសុខ នៅ​កម្ពុជា លេចធ្លោរ​គួរកត់សម្គាល់ គឺ​ឧបាយកល​ប៉ុនប៉ង ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​

spot_img

​ភ្នំពេញ ​៖ ​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​កន្លងទៅ សភាពការណ៍​សន្ដិសុខ នៅ​កម្ពុជា លេចធ្លោរ​គួរកត់សម្គាល់ គឺ​ឧបាយកល​ប៉ុនប៉ង ផ្ដួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ របស់​គណបក្សប្រឆាំង ដែល​មាន​ការឃុបឃិត ជាមួយ​បរទេស ការ​រីកសាយ នៃ​ការប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម បម្រើ​សកម្មភាព​ល្មើស ប៉ះពាល់​ដល់​សន្ដិសុខ និង​ការប្រើ​ប្រព័ន្ធ​ទូរគមនាគមន៍ ដើម្បី​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់ និង​សកម្មភាព​ភ្នាល់​ល្បែង​អន​ឡាញ​ខុសច្បាប់ ។​

​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាពការណ៍ និង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម ប្រចាំឆ្នាំ​២០១៧ និង​ដាក់​ចេញ​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើង​ថា សភាពការណ៍​សន្ដិសុខ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​លក្ខណៈ​ល្អប្រសើរ រក្សាបាន​នូវ​តួនាទី​ជា​បុព្វបទ​ស្នូល បម្រើឲ្យ​ការអភិវឌ្ឍន៍ជាតិ លើ​គ្រប់​វិស័យ និង​រួមចំណែក​សម្រេច​កម្មវិធី នយោបាយ​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ដោយ​បញ្ចៀស​បាន​នូវ​អំពើ​ភេ​វ​កម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន រក្សា​រឹងមាំ​ខឿន​ឯករាជ្យ​ជាតិ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​បរទេស​ជាដើម ។​

​លោក បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ដ្រី​កម្ពុជា និង​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ឧបាយកល ការប៉ុនប៉ង​បដិវត្តន៍​ពណ៌ ត្រូវ​បាន​ទប់ស្កាត់ និង​បំផ្លាញ តាមរយៈ​ការអនុវត្ត​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់ ដែល​នាំ​ដល់​ការចាប់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ ចេញ​ដីកា​រំលាយ ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ១១៨​នាក់ ត្រូវ​បាន​ហាម មិនឲ្យ​ធ្វើ​សកម្មភាព នយោបាយ​រយៈពេល​៥​ឆ្នាំ ។​

​លោក នាយ​ឧត្តមសេនីយ៍ បាន​លើកឡើង​ជា​ថ្មី​ថា កងកម្លាំង​នគរបាល​ការពារ​ដាច់ខាត​នូវ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ធានា​ប្រក្រតីភាព​ស្ថាប័ន​ទាំង​បី​របស់​រដ្ឋ ឲ្យ​ដំណើរការ​ជា​ប្រក្រតី រក្សា​និង​លើកស្ទួយ​គោលនយោបាយ​សុខដុម​នីយកម្ម ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង រក្សា​ធ្លុង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាតិ ដោយ​មិន​ទុក​ឱកាស​ឲ្យ​អមិត្ត​ណាមួយ ឆ្លៀត​ប្រើ​ឧបាយកល​ញុះញង់​បង្កើត​កម្លាំង​ប្រដាប់អាវុធ​ប្រឆាំង និង​បំផ្លាញ​សមិទ្ធផល នៃ​សង្គម​ជាតិ​កម្ពុជា​បាន​នោះឡើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×