Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រ៉ែ ប្រកាស​បើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ សម្រាប់​ការដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​

spot_img

​ភ្នំពេញ​៖ ក្រសួង​រ៉ែ និង​ថាមពល បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការបើក​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ សម្រាប់​ការដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​។

​បើតាម​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ក្រសួង​រ៉ែ និង​ថាមពល សូម​ប្រកាស​បើក​ឲ្យ​ដាក់ពាក្យ​ប្រកួតប្រជែង​ជា​សាធារណៈ សម្រាប់​ទទួលបាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ចំពោះ​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​២​តំបន់ ដូច​មាន «​ផែនទី​ទីតាំង និង​កូអរដោណេ​» ជូន​ភ្ជាប់​មកជា​មួយ ចាប់ពីពេលនេះ​តទៅ​។​

​បើតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​រ៉ែ និង ផែនទី​ទីតាំង និង​កូអរដោណេ សម្រាប់​តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​៖
​ក្រសួង​រ៉ែ និង​ថាមពល មាន​សេចក្តីសោមនស្ស​ជម្រាបជូន​ដល់​សាធារណជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ឱ្យបាន​ជ្រាបថា ក្រសួង​រ៉ែ និង​ថាមពល សូម​ប្រកាស​បើក​ឱ្យ​ដាក់ពាក្យ​ប្រកួតប្រជែង​ជា​សាធារណៈ សម្រាប់​ទទួលបាន​អាជ្ញាប័ណ្ណ​ស្វែង​រុករក ចំពោះ​តំបន់​សម្បទាន​ស្វែង​រុករក​រ៉េ​ចំនួន ០២ (​ពីរ​) តំបន់ ដូច​មាន “​ផែនទី​ទីតាំង និង​កូអរដោណេ ” ជូន​ភ្ជាប់​មកជា​មួយ ចាប់ពីពេលនេះ​តទៅ​។ តំបន់​សម្បទាន​ស្វែង រុករក​រ៉ែ​ដែល​នឹង​ប្រកាស​បើកទទួល​ពាក្យស្នើសុំ រួមមាន​ដូចខាងក្រោម ៖

១. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ១០៧,១០ (​មួយរយ​ប្រាំពីរ​ក្បៀស​ដប់ ស្ថិតនៅ​តំបន់​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ) គីឡូម៉ែត្រ​ក្រឡា ២. តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ទំហំ ១០០ (​មួយរយ​) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់ភ្នំ​ប៉ាង ស្រុក អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។​

​សាធារណៈជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ដែល​ចាប់អារម្មណ៍ ត្រូវ​មក​ស្នើសុំ “​ពាក្យ​ស្នើ សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ដែល​មានការ​បោះត្រា​ត្រឹមត្រូវ​។ នៅ​នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ ជាន់​ទី​៥ នៃ​ទីស្តីការក្រសួង​រ៉ែ និង​ថាមពល អគារ​លេខ ៧៩-៨៩ វិថី​ប៉ាស្ទ័រ (​ផ្លូវ​លេខ​៥១) សង្កាត់​ផ្សារ ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​ជូនដំណឹង​នេះ​តទៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​

​ពាក្យស្នើសុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ ដែល​បាន​បំពេញ​រួចរាល់ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ និង របាយការណ៍​តម្រូវ​ពាក់ព័ន្ធ ហើយ​ដាក់​ក្នុង​ស្រោមសំបុត្រ​បិទ​ជិត​ដោយ​ការខ្នង​ថា “​ឯកសារ​ស្នើសុំ​ប្រកួត ប្រជែង​” រួច​ដាក់​មក​ក្រសួង​តាម “​ការិយាល័យ​ច្រកចេញចូល​តែមួយ​” របស់​ក្រសួង​រ៉ែ និង​ថាមពល យ៉ាងយូរ បំផុត​ត្រឹម​ថ្ងៃទី​៥​ខែតុលា ឆ្នាំ​២០២០​។​

​ប្រធាន​ក្រុមហ៊ុន​សូម​អញ្ជើញ​មក​ដាក់​សំណុំ​ឯកសារ​សុំ​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ដោយផ្ទាល់ ឬ​ប្រគល់ សិទ្ធិ​ជូន​អ្នកតំណាង​របស់ខ្លួន​មក​ដាក់ជំនួស​ក៏បាន ប៉ុន្តែ​ត្រូវមាន “​លិខិត​ប្រគល់​សិទ្ធិ​” ពី​ប្រធាន​ក្រុមហ៊ុន​។ ក្រសួង​រ៉ែ និង​ថាមពល នឹង​ប្រកាស​ផ្សាយ​ជា​សាធារណៈ ចំពោះ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ជ័យលាភី ដែល​ក្រសួង​សម្រេច​ជ្រើសរើស​និង​ផ្តល់​អាជ្ញា​បណ្ណ​ស្វែង​រុករក​រ៉ែ​ជូន បន្ទាប់ពី​បាន​អនុវត្តតាម​នីតិវិធី​ចប់​សព្វ គ្រប់​ស្របតាម​អនុក្រឹត្យ​លេខ ៧២ អនក្រ​.​បក ចុះ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ និង​បាន​ដោះស្រាយ​បណ្តឹង តវា​ចប់​រួចរាល់​ជា​ស្ថាពរ​៕​ដោយ​៖កូឡាប

spot_img
×