Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​និង​លោកស្រី នា​ល្ងាច​ថ្ងៃនេះ អញ្ជើញ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​ទួល​សន្តិ​វន្ត​ហៅ​វត្ត​ទួល​អស់លោក​

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី នា​ល្ងាច​ថ្ងៃទី​៨​កញ្ញា​នេះ បាន​អញ្ជើញ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី ០៧ នៅ​វត្ត​ទួល​សន្តិ​វន្ត​ហៅ​វត្ត​ទួល​អស់លោក ក្នុង​សង្កាត់​គីឡូ​ម៉ែត​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

ពិធីបុណ្យ​ត្រូវបាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​អង្គារ​ទី ៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​ការជួបជុំ​ពុទ្ធបរិស័ទ​ភ្ញៀវ​ក​ត្តិ​យស ន​ម​ស្តារ​ព្រះ​រតនត្រ័យ សមាទានសីល​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែង​ទេសនា​។ លុះដល់​ថ្ងៃទី​៩ កញ្ញា វេលា​ម៉ោង​៩​ព្រឹក ប្រគេន​យាគូ​ដល់​ព្រះសង្ឃ​រាប់បាត្រ បង្សុកូល វេរ​ភត្តាហា ប្រគេន​ព្រះសង្ឃ​និង​ព​ហូ​ទេវា ដា​ឆ្លង​ជា​កិច្ច​បង្ហើយ​បុណ្យ​។​

ពិធី​ប្រារព្ធ​កាន់បិណ្ឌ​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែល​សន្មត​ទុក​ថា​ជា ថ្ងៃ បុណ្យ​ភ្ជុំបិណ្ឌ​។ នៅថ្ងៃនោះ​មហាជន ប្រុស ស្រី ក្មេង ចាស់​នៅ​ទូទាំង ប្រទេស​កម្ពុជា​នាំគ្នា​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ដោយ មាន​ទឹកមុខ​រីករាយ ស្រស់ស្រាយ​ពោរពេញ​ទៅដោយ ជំនឿ​ជឿជាក់​ចំពោះ​ព្រះពុទ្ធសាសនា ជឿ​បុណ្យ​ជឿ​បាប​ជឿ​កម្មផល ។ ទាំងអស់គ្នា​សុទ្ធ​តែមាន​សម្លៀក បំពាក់​ល្អៗ​ថ្មីៗ​យ៉ាង​ប្រណីត​។ សម្រាប់​ពិធីបុណ្យ​នេះ​នៅ​គ្រប់​វត្ត​ទូទាំង ប្រទេស​មាន​ឧបាសក ឧបាសិកា មហាជន មូល​មីរ​គគ្រឹកគគ្រេង​ធ្វើឱ្យ​បរិយាកាស​នៅក្នុង​វត្តមាន​ភាព​ឱឡារិក​អធិកអធម​ក្រៃលែង​សំឡេង​ភ្លេងពិណពាទ្យ​ឬ ភ្លេង​ប្រពៃណី​បាន​បន្លឺ​រងំ​រណ្តំ​ពីរោះ​ត្រជាក់​ដល់​សោ​តិ​ន្ទ្រិ​យារ​ម្មណ៍​គួរឱ្យ​រំភើប​រីករាយ​ពន់ប្រមាណ ៕​ដោយ​៖​កូ​ឡាប​

spot_img
×