Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បញ្ចប់​មុខតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ មក​នៅត្រឹម​វរសេនីយ៍ឯក​

spot_img

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ថ្លែងប្រាប់​កាសែត​ក្នុងស្រុក​នៅ​រសៀល​ថ្ងៃទី​៨​ខែកញ្ញា​នេះ​ថា ក្រសួងមហាផ្ទៃ​បានសម្រេច​បញ្ចប់​មុខតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ហើយ ក្រោយពី​ការស៊ើបអង្កេត​រកឃើញ​ថា លោក​បាន​ប្រព្រឹត្ត​ដូច​ការប្តឹង​មែន ហើយ​ត្រូវបាន​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ឧ​ត្ត​ម​សេនីយ៍​ទោ មក​នៅត្រឹម​វរសេនីយ៍ឯក​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់ថា ក្រសួង​បានសម្រេច​ដកតំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ក្រោយពី​បាន​រកឃើញថា ស្នងការ​រូបនេះ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រីនគរបាល​ជា​ស្ត្រី​។​

​បើតាម​លោក ខៀវ សុភ័គ ៖ “​លោក អ៊ុក កុសល ត្រូវបាន​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ផ្កាយ​២ (​ឧ​ត្ត​ម​សេនីយ៍​ទោ​) មក​នៅត្រឹម​ស័ក្តិ​៥ (​វរសេនីយ៍ឯក​) ហើយ​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ទម្លាក់​ស័ក្តិ​២​ថ្នាក់​ថែមទៀត (​អាច​នៅត្រឹម​ស័ក្តិ​៣)”​។​

​សូមបញ្ជាក់ថា កាលពី​ខែ​មុន មានការ​បែកធ្លាយ​នូវ​ពាក្យបណ្តឹង​មួយ​ដែល​បាន​រៀបរាប់​ពី​ដំណើររឿង ដោយ​ចោទ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ លោក អ៊ុក កុសល ថា​បាន​បំពាន​កេរ្តិ៍ខ្មាស​ទៅលើ​មន្ត្រីនគរបាល​ជា​ស្ត្រី​នៅ​ខេត្តកំពង់ធំ​ជាច្រើន​នាក់ និង​ប្រើ​អំណាច​មិនឱ្យ​មន្ត្រីនគរបាល​ទាំងនោះ​រើ​បម្រាស​ទៀតផង​។ បន្ទាប់មក នៅ​ថ្ងៃទី​១១ ខែសីហា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល និង​អភិបាល​ខេត្តកំពង់ធំ ពិនិត្យ​និង​ធ្វើការ​ស៊ើបអង្កេត​រក​ការពិត ចំពោះ​ករណីនេះ​។​
​លោក អ៊ុក កុសល ត្រូវបាន​នគរបាល​នារីៗ​មួយចំនួន ដែល​ស្ថិតនៅក្រោម​ឱវាទ​របស់លោក ប្តឹងទៅ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា លោកស្នងការ​រូបនេះ បាន​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​ពួកនាង​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៨​កញ្ញា​នេះ​ថា ក្រសួង​បានសម្រេច​បញ្ចប់​តំណែង​លោក អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​បានស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​និង​ព្រះមហាក្សត្រ ដើម្បី​ពិនិត្យ​និង​ពិចារណា​ព្រះរាជទាន​និង​សម្រេច​បន្ថយ​ឋានន្តរសក្តិ​មន្ត្រី​រូបនេះ​ពី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​(​ផ្កាយ​២) មកជា​វរសេនីយ៍ឯក​(​សក្តិ​៥)​វិញ​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា ក្រោយពី​បានធ្វើការ​ស៊ើបអង្កេត​លើ​បណ្តឹង​នោះ ក្រសួង​បាន​រកឃើញថា លោក អ៊ុក កុសល ពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស ទៅលើ​មន្ត្រីនគរបាល​ស្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន​ពិតមែន​។ បន្ទាប់ពី​ការស៊ើបអង្កេត​មក យើង​ធ្វើការ​សន្និដ្ឋានថា មានការ​បៀតបៀន​កេរ្តិ៍ខ្មាស​ទៅលើ​នារី​រងគ្រោះ​មែន និង​បាន​ធ្វើសំណើ​ទៅ​ក្រសួង​សម្រេច ដោយ​ពិន័យ​រដ្ឋបាល​យ៉ាង​ធ្ងន់​បំផុត គឺ​ទី​១ ដក​ឋានៈ​ជា​ស្នងការ ទី​២ ដក​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​មក​នៅ​ជាម​ន្ត្រី​ធម្មតា​វិញ​។ បើទោះជា​លទ្ធផល​ស៊ើបអង្កេត បាន​រកឃើញ​បែបនេះ​ក្តី ប៉ុន្តែ​សំណុំ​រឿងនេះ មិន​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ទេ ដោយសារតែ​អាជ្ញាធរ​លំបាក​ក្នុងការ​ចងក្រង​ឯកសារ និង​ធាតុ​ផ្សំ​នៃ​រឿង ដោយសារ​រឿងនេះ បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ និង​ដើម្បី​ការពារ​សេចក្តីថ្លៃថ្នូ​រប​ស់ជន​រងគ្រោះ ជា​នគរបាល​ស្ត្រី​ទាំងនោះ​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×