Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី ០៩ ខែកញ្ញា ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​នោះឡើយ​។

មុខរបរ ៖ ​​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​មានការ​រីកលូតលាស់​ខ្លាំង​កាល​ពីមុនមក​ពេលនេះ​ចូរ​ប្រយ័ត្ន​ការដើរថយក្រោយ​រហូត​ឈានដល់​បាក់បែក​ណាមួយ​កើតឡើង​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។

ការងារ​ ៖ ​​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំមាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ គ្នា​ទើប​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

ឆ្នាំខាល

​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ត្រូវ​សន្សឹមៗ​មើលមុខ​ក្រោយ​ពិសេស​ប្រយ័ត្ន​គ្រោះ​ក្រុមមនុស្ស​អុកឡុក​យាយី​។​ចំពោះ​ការបំពេញ​ការងារ​វិញ​លោកអ្នក​តោង​តែ​បំពេញ​កិច្ចការ​ចាស់​ដែល​នៅ​សេសសល់​ពីព្រោះថា​ផល​ល្អៗ​នោះ​តែង​រង់ចាំ​ជានិច្ច​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។

ស្នេហា ៖ ​​​ប្រុស​ស្រី​មាន​ភាព​តានតឹង​ដូច​អ៊ំ​ទូក​បញ្ច្រាស​ទឹក​គឺ​ងាយ​ថយក្រោយ​ហើយ​មិន​ងាយ​លូតលាស់​ទៅមុខ​ទេ​៕

​ឆ្នាំថោះ​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ទាក់ទង​នឹង​ប្រាក់កាស​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​នៅពេល​ក្រោយ​វិញ​គ្រាន់​កក់ក្តៅ​ផង​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស គេ​អាច​យកមក​សង​វិញ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​បំផុត​៕

​ឆ្នាំរោង​

​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​អាច​ទទួលរង​ការប៉ះទង្គិច​ខាង​ពាក្យសម្តី​ឬក៏​មានការ​រកាំ​ចិត្តជា​មួយ​ដទៃ​ណាមួយ​កើតឡើង​។

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឃើញថា​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការធ្វើ​ជំនួញ​ធំៗ​ប៉ុន្មាន​ទេ​ព្រោះថា​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ឡើយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ជួប​រឿង​ប្រទាំង​ប្រទើស​និង​បង្ករឿង​ចំ​គ្នាច្រើន​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​គួរសម ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ផង​។​ក្រៅពីនេះ​លោកអ្នក​ក៏ត្រូវ​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ផងដែរ​ទើប​ប្រសើរ​។

មុខរបរ ៖ ​​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង​ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

ឆ្នាំមមី​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ដួង​រាសី​ស្រុតចុះ ហើយ​ទោះ​ប្រកបការងារ​អ្វី​មិន​ថ្វី​ដែរ​ទេ គ្រាន់តែ​ទទួលផល​ប៉ះទង្គិច​ច្រើន​ប៉ុណ្ណោះ​។​លោកអ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​ធ្វើ​មិនដឹងមិនលឺ​បញ្ហា​ខ្លះ​ទើប​ប្រ​សឹ​រ​។

មុខរបរ ៖ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ចំណែក​ការធ្វើដំណើរ​ពេល​ទៅ​មាន​សុ​វត្តិភាព​ល្អ​តែ​ពេល​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​មានរឿង​ប្រទាំង​ប្រទើស​ច្រើន​៕

ឆ្នាំមមែ​

រាសី​ខ្ពស់ត្រដែត​។​

​ការងារ​ ៖ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​

មុខរបរ ៖ ​​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។

ស្នេហា ៖ ប្រុស​ស្រី​មានការ​ស្រុះស្រួល​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំវក​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​មិន​ថា​កិច្ចការ​អ្វី​តែង​លូតលាស់​ឈានទៅ​មុខជា​សន្សឹមៗ​ជានិច្ច​។​ការរស់នៅ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​មុខរបរ ៖ ​​​​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​ប្រកបការងារ​ពេញដៃពេញជើង​ឡើងវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​

​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​ល្អ​ពុំ​នោះទេ​អាច​ត្រូវ​បាត់បង់​ប្រាក់កាស​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ឡើយ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។

​មុខរបរ ៖ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​

ស្នេហា ៖ ​ប្រុស​ស្រី​កុំ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកច្រមុះ​ឱ្យសោះ​ប្រយ័ត្ន​កើតរឿង​រាវ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំច​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​ល្អប្រសើរ​គួរសម ហេតុនេះ ទោះ​ប្រកប​កិច្ចការងារ​អ្វី​តែង​ជឿនលឿន​ទៅមុខ​ជានិច្ច​។

មុខរបរ ៖ ​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ប្រាក់​រត់​ចូល​ឬ​រត់ចេញ​អាស្រ័យទៅលើ​មាត់​ហើយ​បើ​មិនចេះ​ប្រើ​ឱ្យចំ​ទិសដៅ​ទេ​ប្រាក់កាស​នឹង​រត់​ចូល​ថង់​លុយ​អ្នកដទៃ​អស់​ជាក់​ជាពុំខាន​ទ្បើ​យ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​លូតលាស់​និង​កំពុង​ផ្អែមល្ហែម​ល្អ​ណាស់​៕

​ឆ្នាំកុរ​

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​សូម្បីតែ​រឿង​ផ្ទាល់ខ្លួន​ឃើញថា​មានការ​ចម្រើន​ឈានទៅ​មុខ​ផងដែរ​។

មុខរបរ ៖ ​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​សម​ដូច​ប្រកបដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ជាក់​ជាពុំខាន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

spot_img
×