Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ក្សត្រី​ជប៉ុន ដែល​ស្រឡាញ់​រាស្ត្រ​សាមញ្ញ ប្រកាស​ពន្យារ​ពេល​រៀបការ​រហូតដល់​ឆ្នាំ ២០២០

spot_img

​ម្ចាស់​ក្សត្រី​ជប៉ុន​ម្នាក់​ឈ្មោះ Mako បានសម្រេច​ពន្យា​ពេល​រៀបការ​ជាមួយ​នឹង​បុរស​សាមញ្ញម្នាក់​ ​រហូតដល់​ឆ្នាំ ២០២០ ដោយសារតែ​មិន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​រៀបចំ​គំរោង​រៀបការ​។ នេះ​បើ​តាម​​ការចេញផ្សាយ​របស់ BBC​។​

​ម្ចាស់​ក្សត្រី Mako វ័យ ២៦​ឆ្នាំ ដែល​ជា​ចៅ​ស្រី​របស់​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុ​នបច្ចុប្បន្ន មុនដំបូង មាន​​គំរោង​រៀប​អាពាហ៏ពិពាហ៏​ជាមួយនឹ​ង​បុរស​សាមញ្ញា ដែល​បំរើការ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយ នៅក្នុង​ខែ​វិច្ឆកា​រខាង​មុខ​។​

​បើ​តាម​សារព៌តមាន​ជប៉ុន Jiji បាន​រាយ​ការណ៏​ថា គូសង្សារ​ទាំងពីរ បាន​ប្រកាស​ពី​ការ​ពន្យា​ពេល​​ថ្ងៃ​រៀបការ​របស់​ពួកគេ ព្រោះ​ដោយសារ​គ្មាន​ពេល​រៀបចំ​ឲ្យបាន​ល្អ​។​ ​ម្ចាស់​ក្សត្រី​រូបនោះ នឹង​បាត់​ងារ​ជា​សមាជិក​របស់​អធិរាជ្យ នៅពេល​រៀបការ​ជាមួយនឹង​រាស្ត្រ​សាមញ្ញ​។​

​សូម​បញ្ជក់​ផង​ដែរ​ថា ការប្រកាស​ពន្យា​ពេល​នេះ ទំនង​ដោយសារតែ ការ​មមាញឹក​របស់​គ្រួសារ​រាជ្យ​វង្ស​ ​ព្រោះ​ព្រះ​ចៅ​អធិរាជ្យ​ជប៉ុន Emperor Akihito គ្រោង​នឹង​ធ្វើការ​ដាក់រាជ្យ​នៅ​ឆ្នាំក្រោយ​នេះ​។​

​គូសង្សារ ដែល​ម្នាក់​ជា​ខ្សែ​ស្តេច និង​ម្នាក់​ជា​រាស្ត្រ​សាមញ្ញា​បាន​ជួបគ្នា និង​ចាប់ផ្តើម​មាន​ទំ​នាក់​​ទំនង​ស្នេហា​នឹង​គ្នា នៅក្នុង​ឆ្នាំ ២០១២​៕ សុភ័ក្ត្រ

spot_img
×