Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និង​ស្ពាន​ឱ្យបាន​លឿន​បំផុត ដើម្បី​ដោះស្រាយ​កំណើន​យានយន្ត​

spot_img

​ភ្នំពេញ​៖​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយ ទាហាន នាយទាហានរង​កងរាជអាវុធហត្ថ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និង​ស្ពាន​ឱ្យបាន​លឿន​បំផុត ដើម្បី​ដោះស្រាយ​កំណើន​យានយន្ត​យ៉ាង លឿន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព​។​

ថ្ងៃ​អង្គារ ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋិត​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល គោក រាជធានី​ភ្នំពេញ ក្នុងឱកាស​អបអរសាទ​រ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំជូត ទោស័ក ពុទ្ធ សករាជ ២៥៦៤ គ្រឹ​ស្ត​សករាជ ២០២០​។​

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។​

​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ដ៏​រឹងមាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុង រង្វង់ ៧% ធ្វើឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹង​ផងដែរ​ថា​៖ ក្រសួង​បាន​រិះរក​គ្រប់​មធ្យោបាយ និង​យន្តការ​នានា​ដើម្បី ផ្ដល់​សេវាសាធារណៈ​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព​តាមរយៈ​ការ អភិវឌ្ឍ​កម្មវិធី​ព័ត៌មានវិទ្យា និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​រវាង​គ្នា បង្កលក្ខណៈ​ងាយស្រួល​ដល់​ការផ្ដល់​សេវាសាធារណៈ រួមមាន​៖ ឆៀក​ចល័ត មណ្ឌល​ប្ដូរ​និង​ពន្យារ​ប័ណ្ណ បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ អ៊ី​អន​ម៉​ល​២ និង​ផ្សារ​ទំនើប​ជីបម៉ុង ជាដើម ព្រមទាំង​បាន​បំពាក់​កាមេរ៉ា ឆ្លាត​វៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប​ដើម្បី​ចាប់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ផងដែរ​។​

​លើសពីនេះទៅទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការធ្វើ​ទំនើបកម្ម​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និង​ស្ពាន​ឱ្យបាន​លឿន​បំផុត ដើម្បី​ដោះស្រាយ​កំណើន​យានយន្ត​យ៉ាង លឿន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ភូមិសាស្ត្រ អំណោយផល មានសម្បត្តិ​វប្បធម៌​អរិយធម៌​អច្ឆរិយៈ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ជាតិ អន្តរជាតិ​ច្រើន​លើសពី​ការរំពឹងទុក និង​ចំណូល​ប្រជាពលរដ្ឋ​កើនឡើង មាន​ទីផ្សារ​លក់​ផលិតផល ជាពិសេស កម្ពុជា​ជា​ប្រទេស​ងាយស្រួល​ក្នុង​ការធ្វើ​ជំនួញ​ក្នុង​តំបន់​ក្រោម​ផែនការមេ​ត​ភ្ជាប់​អាស៊ាន​។

​ជាមួយគ្នានេះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានធ្វើ​បច្ចុប្បន្នភាព​អំពី គម្រោង​បំពាក់​ប្រព័ន្ធ​ជញ្ជីង​ឆ្លាត​វៃ បង្កប់​នៅក្រោម​ដី​ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ការសិក្សា​គម្រោង​អភិវឌ្ឍ កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ការសិក្សា​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ គម្រោង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ខេត្ត សៀមរាប​ដែល​ទទួលបាន​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​នាពេល​ថ្មីៗ​នេះ គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ក្រោម ដី​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ គម្រោង​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ រួម​ជាមួយនឹង​ការបង់ពន្ធ​ប្រថាប់ត្រា​នៅ​ទីតាំង​តែមួយ សំដៅ​កាត់បន្ថយ​ភាពស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​នាយ ទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ការពារ​បូ​រណ ភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត ចេញពី​ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ និង​បាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍ ដើម្បី​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ដោយឡែក ក្នុង​សន្ទរកថា​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល​នាឱកាស​នោះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន ជម្រាបជូន​អំពី​ប្រវត្តិ និង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​ភារកិច្ច​រប​ស់​កងរាជអាវុធហត្ថ ក្នុង​ការជួយជ្រោមជ្រែង​ដល់​រដ្ឋបាល​អាជ្ញាធរ​ដែនដី ជួយ​ដល់​កម្លាំង​អនុវត្ត​ច្បាប់ កម្លាំង​នគរបាលជាតិ ជួយ​ដល់​ការអនុវត្ត​របស់​តុលាការ​ក្នុងតួនាទី​ជា​នគរបាល​យុត្តិធម៌ ជាងនេះទៀត រួមចំណែក​ដល់​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការបង្ក្រាប​បទល្មើស​ជាដើម​៕ ដោយ​៖​កូ​ឡាប​


spot_img
×