Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​សិង្ហ​បុរី ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៥៥ នៃ​ចំណង​ការទូត​

spot_img

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា និង​សិង្ហ​បុរី នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ បានរៀបចំ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៥៥ នៃ​ចំណង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក Michael Tan ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​។​

​ក្រសួងការបរទេស​បាន​ប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បង្ហាញ​ផ្ទាំងគំនូរ​ទ្វេភាគី ស្តីអំពី «​កម្ពុជា​-​សិង្ហ​បុរី​៖ ៥៥​ឆ្នាំ​និង​បន្ត​លើសពី​ឆ្នាំ​២០២០» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​សិង្ហបូរី​នៅ​ភ្នំពេញ​។ ផ្ទាំងគំនូរ​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​រឹងមាំ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហបូរី ខណៈដែល​ប្រទេស​ទាំងពីរ​កំពុង​អបអរ​ខួប​៥៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំនេះ​។

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​១៩៦៥ ក្រោម​ការដឹកនាំ​នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះមហា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​នៃ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត គឺជា​ប្រទេស​ទី​១ ដែល​បានប្រកាស​ទទួលស្គាល់​ឯករាជ្យភាព នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី បន្ទាប់​ប្រទេស​នេះ​ប្រកាសថា ជា​រដ្ឋ​ឯករាជ្យ​បានត្រឹមតែ ១​ថ្ងៃ​ប៉ុណ្ណោះ​។ ចំណង​ការទូត រវាង​កម្ពុជា និង​សិង្ហ​បុរី បានកើត​ឡើង​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​១៩៦៥៕
​ដោយ​៖​កូ​ឡាប​

 

spot_img
×