Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន ចង់​ជិះឡាន​ទំនើប ត្រូវ​បង់ពន្ធ ពុំនោះសោត​គ្មាន​ជម្រើស​អ្វី​ឡើយ ក្រៅពី​… កិន​កម្ទេច​ចោល​តែ​ម្តង​!

spot_img

​ប្រធានាធិបតី Rodrigo Duterte បាន​ពិនិត្យ​មើល​ដោយផ្ទាល់ ការកម្ទេច​ចោល​រថយន្ត​ទំនើបៗ​រាប់​សិប​គ្រឿង​ដែល​បាន​រត់ពន្ធ​ចូល​ប្រទេស​នេះ​។​

​រថយន្ត​ទំនើប មាន​តម្លៃ​ប្រហែល ១,២​លាន​ដុល្លារ បាន​ត្រូវ​កម្ទេចចោល​។​

​តាម RT រថយន្ត​ទាំង​នេះ​មាន​ចំនួន ២៩​គ្រឿង និង​ជា​យីហោ​ល្បីៗ​ជាអាទិ៍ ៖ BMW, Jaguar, Mercedes Benz និង Corvette ។ ការកម្ទេច​នេះ​ធ្វើឡើង​នៅ​កំពង់ផែ ៣ នៅ​ហ្វីលីពីន នា​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ​។​

​សកម្មភាព​បង្ក្រាប ព្រមទាំង​សំណល់​រថយន្ត ក្រោយពេល​កម្ទេច គឺជា​សារ​ជាក់ស្តែង ដែល​ប្រធានាធិបតី​ប្រទេស​នេះ ចង់​បង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​របស់គាត់​។​

​លោក Duterte ពោលថា “​អ្នក​ឯង​ចង់​នាំ​រថយន្ត​ចូល​ឬ​? អីចឹង​បង់ពន្ធ​ទៅ​។ លោក​បន្តថា ៖ មាន​យោបល់​ច្រើន​ថា ឲ្យ​រឹបអូ​សលក់​ដេញថ្លៃ​យកលុយ​ដាក់​ចូល​ថវិកា​ជាតិ ប៉ុន្តែ​តាម​លោក Duterte នោះ​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើឲ្យ​ពួក​ជនល្មើស​មាន​ឱកាស “​ទិញ​យក​វិញ​” ហើយ​រថយន្ត​ក្លាយជា​ស្របច្បាប់​។​

​មិន​អាច​មាន “​ច្រកចេញ​” ច្រើន​សម្រាប់​បញ្ហា​រត់ពន្ធ​ទេ​!​។ ចន្លោះប្រហោង​បន្តិច​នោះ ពួក​ឱកាសនិយម គឺ​… ភ្លែត​តែម្តង​!៕ អាគ្នេយ៍​

spot_img
×