Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន ២ នាក់​ជិះ​ម៉ូតូឌុប​គ្នា​លឿន​ពេក​ជ្រុល​ទៅបុក​នឹង​កន្ទុយ​រថយន្ត បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​(វីដេអូ)

spot_img

​ភ្នំពេញ​៖ យុវជន ២ នាក់​ជិះ​ម៉ូតូឌុប​គ្នា​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​កន្ទុយ​រថយន្ត បម្រុង​នឹង​បត់​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១ និង ១៥ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី ៩ ខែកញ្ញា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

​សព​ជនរងគ្រោះ និង​អ្នករងរបួស​ធ្ងន់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ប្រភេទ​សណ្តោង​មួយ គ្រឿង​ដែល​ពាក់​ផ្លាកលេខ ខេ​មរ​ភូ​មិន ០២ ៣. ២៦៣១ ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង បម្រុង នឹង​បត់​ឆ្វេង​ឡើងទៅ​ផ្លូវ​មុនី​វង្ស ស្របពេល​នោះដែរ គេ​ឃើញ​យុវជន​ពីរ​នាក់​ផ្សេងទៀត​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា មួយគ្រឿង​ឌុប​គ្នា​ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-BS 7528 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ផ្លូវ​មុនី​វង្ស​បម្រុង​នឹង​ឡើង​ស្ពាន​ច្បារអំពៅ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​រថយន្ត​ប្រភេទ​សណ្តោង​ធុន​ធំ​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។ ចំណែកឯ​ម្ចាស់​រថយន្ត​បើក​គេចចេញ​ប្រមាណ​ជាង ២០០​ម៉ែត្រ រួច​ក៏​ទុក​រថយន្ត​ចោល រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយនឹង​ជំនាញ ចុះ​មកដល់​ក៏បាន​ទាក់ទង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​យក​រថយន្ត​ប្រភេទ​ធំ និង​ម៉ូតូ​ទៅ​រក្សាទុក នៅ​ស្នងការ​ក្រុង រួច​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សព ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖ សា មេ​ត​



spot_img
×