Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកទឹកចិត្ត​ដល់​អាជីវករ ឲ្យ​មានការ​យល់ដឹង លើ​ការ​រៀបចំខ្លួន​ឲ្យ​សមស្រប​នឹង​នីតិវិធី ក្នុងការ​ទទួលបាន​នូវ​ហិរញ្ញប្បទាន​ពី​ធនាគារ​ ជាពិសេស “​កម្ចី​” ពី​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម ( SME Bank.)

spot_img

​បាត់ដំបង ៖ លោក​ឧកញ៉ា​តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម បាន​មានប្រសាសន៍ ផ្តោត​នូវ​ការរំពឹងទុក​ថា ក្រោយពី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល តាមរយៈ​នៃ​កម្មវិធី​ក្នុង​អង្គសិក្ខាសាលា​នេះ សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់ ក្នុង​ខេត្តបាត់ដំបង នឹង​កាន់តែ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​បន្ថែមទៀត ដើម្បី​ពង្រឹង​នូវ​សហគ្រាស​និង​សមត្ថភាព​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ការងារ​
​ធុរកិច្ច ដោយ​ផ្សារភ្ជាប់​នូវ​អាជីវកម្ម និង​មុខ​របប​របស់ខ្លួន ប្រកបដោយ​ភាពជោគជ័យ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

ការលើកឡើង​នេះ ក្នុង​សិក្ខាសាលា “​ស្តីពី​ការកសាង​អាជីវកម្ម​ប្រកបដោយ​ភាពជោគជ័យ​”​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​បាត់ដំបង​។​

​លោក​ឧកញ៉ា​តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម បាន​មានប្រសាសន៍ថា ពិតជា​មាន​សារ​ប្រ​
​យោជន៍​យ៉ាងខ្លាំង​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម នៅក្នុង​ខេត្តបាត់ដំបង ហើយ​វា​ក៏​ជា​ឱកាស​ដែល​បានផ្តល់​នូវ​អត្ថប្រយោជន៍​និង​​លើកទឹកចិត្ត​ដល់​អាជីវករ ដែល​មកពី​សហគ្រាស​ខ្នាតតូច​និង​មធ្យម ក្នុង​ខេត្តបាត់ដំបង ប្រមាណ​ជា​១០០​នាក់ ឲ្យ​មានការ​យល់ដឹង​លើ​ការ​រៀបចំខ្លួន​ឲ្យ​សមស្រប​នឹង​នីតិវិធី ក្នុងការ​ទទួលបាន​នូវ​ហិរញ្ញប្បទាន​ពី​ធនាគារ​។ ជាពិសេស “​កម្ចី​” ពី​ធនាគារ​សហគ្រាស​ធុន​តូច​និង​មធ្យម ( SME Bank.) ផងដែរ​។ អង្គសិក្ខាសាលា​ស្តីពី​ការកសាង​នូវ​អាជីវកម្ម ប្រកបដោយ​ភាពជោគជ័យ នៅ​ចំពោះមុខ​តំណាង​សហ​គ្រា​​ស​ធុន​តូច​និង​មធ្យម នៅក្នុង​ខេត្តបាត់ដំបង និង​អាជីវករ ដែល​បាន​ចូលរួម ក្នុង​សិក្ខាសាលា​នេះ ក្រោម​អធិបតី ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក តូច ឈួន​សៅ​រិ​ទ្ធ ប្រធាន​មន្ទីរ​ឧ​សហសា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​ន​វា​នុ​ត្ត​ន៍​ខេត្តបាត់ដំបង ដែលជា​ដៃគូ​សហការ រួមទាំង​ដៃគូរ​ឧបត្ថម្ភ​ទាំងអស់ ដែល​បាន​ចាប់ដៃ​គ្ន​និង​បាន​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​នេះ​ឡើង​។​

​លោក​ឧកញ៉ា​តែ តាំង​ប៉ បាន​មានប្រសាសន៍​បញ្ជាក់ថា តាមរយៈ​នៃ​អង្គសិក្ខាសាលា​នេះ ក្រោយពី​ទទួលបាន​នូវ​ការបណ្តុះបណ្តាល​តាមរយៈ​នៃ​កម្មវិធី​ក្នុង​អង្គសិក្ខាសាលា​នេះ សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់ ក្នុង​ខេត្តបាត់ដំបង នឹង​កាន់តែ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​បន្ថែមទៀត ដើម្បី​ពង្រឹង​នូវ​សហគ្រាស​និង​សមត្ថភាព​របស់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ការងារ​ធុរកិច្ច ដោយ​ផ្សារភ្ជាប់​នូវ​អាជីវកម្ម​និង​មុខ​របប​របស់ខ្លួន ប្រកបដោយ​ជោគជ័យ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា សេដ្ឋកិច្ច​ខេត្តបាត់ដំបង គឺ​ពឹង​ផ្អែកទៅលើ​ទម្រង់​៣​ដែល​ដើរតួ​យ៉ាងសំខាន់​របស់​ខេត្តបាត់ដំបង ដែល​ក្នុងនោះ ទី​១. ផ្នែក​វិស័យ​កសិកម្ម​ដែលជា​ឆ្អឹងខ្នង​យ៉ាង​ធំ​។ ទី​២. វិស័យ​ទេសចរណ៍​។ ទី​៣.សេវាកម្ម​។ ដូចនេះ ការធ្វើ​អាជីវកម្ម​ផ្នែក​សហគ្រាស​ទាំង​ខ្នាត​ធុន​តូច​និង​មធ្យម​នេះ កាន់តែ​ខ្លាំងក្លា និង​មាន​វិសាលភាព​កាន់តែ​ធំ​ទូលំទូលាយ​ដូច​កសិកម្ម វា​កាន់តែ​ផ្តល់ឱកាស​និង​ជំរុញ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទទួលបាន​នូវ​ប្រភព​ចំណូល​កាន់តែ​កើន​ខ្ពស់​ថែម​មួយកម្រិត​ទៀត ក្នុងខណៈពេល​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទទួលបាន GDP ប្រមាណ​ជាង​១.៦០០​ដុល្លារ តាមរយៈ​ការបង្កើន​នូវ​​សមត្ថភាព​របស់​សហ​គ្រាស​នីមួយៗ និង​បង្កើត​នូវមុខរ​បរជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។ នេះ​គឺជា​ផ្នែក​មួយ​ក្នុងការ​ចូលរួមចំណែក​និង​​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​មូលដ្ឋាន នូវក្នុង​វិស័យ​ផលិតកម្ម​ជាមួយ​រាជរដ្ឋាភិបាល​។ សិក្ខាសាលា​នេះ ពិតជា​ផ្តល់ឱកាស​ឲ្យ​បងប្អូន​ទទួលបាន​នូវ​ចំណេះដឹង​ក្នុងការ​ពង្រឹង​នូវ​សមត្ថភាព និង​សហគ្រាស​របស់ខ្លួន ដែល​អាចធ្វើ​ឲ្យ​យើង​កែ​ទម្លាប់​និង​ឥរិយា​ថ ពី​ការគ្រប់គ្រង​របៀប​គ្រួសារ​ផ្ទាល់ខ្លួន ឲ្យ​មកជា​ការគ្រប់គ្រង​បែប​ប្រព័ន្ធ​សហគ្រាស​។ ប្រសិនបើ​យើង​មិនបាន​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ​គ្រប់គ្រង​នោះទេ​? គឺ​យើង​មិនអាច​រត់​ទាន់​ក្នុងការ​គ្រប់គ្រង​សហគ្រាស តាមបែប​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ទាំងនេះ​បានទេ​? ទាំង​ការ​ផ្តល់ព័ត៌មាន ទាំង​ការបញ្ជូន​ទិន្នន័យ ខណៈដែល​យើង​កំពុងតែ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ជាមួយ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ាន និង​សេដ្ឋកិច្ចពិភពលោក​បាន​ទេ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានបញ្ជាក់​បន្ថែមទៀត​ថា ទាក់ទិន​ទៅ​និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ជាមួយនឹង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ​។​រដ្ឋ​មាន​គោលនយោបាយ​ច្រើន ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ឯកជន ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ នូវ​ការអនុវត្ត​គោលនយោបាយ​នេះ លុះត្រាតែ​មានការ​ចូលរួម​ទាំងអស់គ្នា ទាំង​វិស័យ​ពាក់ព័ន្ធ ជា​ពិ​សេ​សគឺ​ពី​ដៃគូ​វិស័យ​ឯកជន​នេះ ដែល​មិនអាច​កាត់ផ្តាច់​បាន​ពី​រដ្ឋបាល​សាធារណៈ និង​អ្នក​ផលិត ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅវិញ ទៅមក​ទើប​យើង​ទទួលបាន​នូវ​ភាពជោគជ័យ​ទាំងអស់គ្នា​៕ ដោយ​៖​អ៊ុង​សា​រុំ​

   

spot_img
×