Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹង​ជោក បើករថយន្ត​ទៅបុក​រថយន្ត​ស៊េរី​ទំនើប រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​(វីដេអូ)

spot_img

ភ្នំពេញ​៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹង​ជោកជាំ រួច​បើករថយន្ត​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប រួច​ទៅបុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​។​

​ហេតុ​ការ​នេះដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខាងជើង​ផ្សារ​ក្រមួន តាម​បណ្តោយ​ផ្លូវ​លេខ​១០០៧ កែង​ផ្លូវ​លេខ​១៩៧២ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត ម៉ាក តា​កូ​ម៉ា មួយគ្រឿង​ពណ៌​ក្រហម​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2-B7269 ធ្វើដំណើ​ក្នុងទិសដៅ​ពី​ពី​លិច មក​កើត​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ ១០០៧ ស្រាប់តែ​មកដល់​ចំំ​ណុ​ច​កើតហេតុ​ខាងលើ គេ​បានឃើញ​រថយន្ត​ម៉ាក Alphard ពណ៌​ស មួយគ្រឿង​ទៀត ដែល​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-BB-6180 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០០៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ កែង​ផ្លូវ​លេខ​១៩៧២ គោលបំណង​បម្រុង​បត់​ត្រូវ​រថយន្ត​តូយ៉ូតា បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខូចខាត​ផ្ទៃ​ខាងមុខ រួច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះទៅ​ដល់ រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ យក​រថយន្ត​ទៅ​រក្សាទុក និង​ឃាត់​តៃកុង​រថយន្ត​បង្ក យកទៅ​ការិយាល័យ​ចរាចរណ៍​ក្រុង ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖ សា មេ​ត​



spot_img
×