Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ជំ​រុញឱ្យ​អ្នករាយការណ៍​ពិសេស គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ស្ដីពី​ប្រតិបត្តិការ របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​

spot_img

​ហ្សឺ​ណែវ​៖ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រំខាន ដោយ​ទស្សន​ផ្ទាល់ នៅ​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២០ របស់​លោកស្រី​សាស្ត្រាចារ្យ Rhona Smith អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ នៅ​ប្រទេស​កម្ពុជា ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់ និង​ធានា​សន្តិភាព សណ្តាប់ធ្នាប់​សង្គម និង​សុខភាព​សាធារណៈ សម្រាប់​បុគ្គល​គ្រប់រូប​។​

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ ណែនាំ​ឲ្យ​លោកស្រី​សាស្ត្រាចារ្យ Rhona Smith គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ស្ដីពី​ប្រតិបត្តិការ របស់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស ហ្សឺ​ណែវ​។

​បើតាម​សេចក្តីប្រកាស​របស់ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ ត្រូវបាន​រំខាន ដោយ​ទស្សនៈ​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០ របស់ លោកស្រី​សាស្ត្រាចារ្យ Rhona Smith ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ដែល​សំដៅ​ការពារ​ពលរដ្ឋ​គោរព​ច្បាប់ និង​ធានា​សន្តិភាព សណ្ដាប់ធ្នាប់​សង្គម និង​សុខភាព​សាធារណៈ​សម្រាប់​បុគ្គល​គ្រប់រូប​”​។​

ប្រទេស​កម្ពុជា​គោរព និង​ផ្តល់​តម្លៃ​ចំពោះ​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ប្រមូលផ្ដុំ​ដោយ សន្តិវិធី ដែល​ស្របតាម​ច្បាប់ ហើយ​យល់ដឹង​ច្បាស់​ថា ព​ហូ​យោបល់ រួមទាំង​ទស្សនៈ​រិះគន់ គឺមាន​សារសំខាន់​ចំពោះ​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​គូស បញ្ជាក់ថា ការប្រើប្រាស់​សិទ្ធិ​និង​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ណា​ម្នាក់ មិន​ត្រូវឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់​អ្នកដទៃ​ឡើយ​។ ការអនុវត្ត​សិទ្ធិ​និង​សេរីភាព​គឺ​ត្រូវតែ​អនុលោម​ទៅតាម​ច្បាប់​។​

​ជាការ​កត់សម្គាល់ អ្នករាយការណ៍​ពិសេស​ពុំ​ធ្លាប់​ដែល​បាន​សង្កត់ធ្ងន់​ឱ្យបាន​គ្រប់គ្រាន់​ទាល់តែ សោះ​ថា ការអនុវត្ត​សេរីភាព​បញ្ចេញមតិ បង្កើត​សមាគម និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​មកជា មួយ​នូវ​ករណីយកិច្ច ការទទួលខុសត្រូវ​ពិសេស និង​ដែន​កំណត់​ចែង​ដោយ​ច្បាប់ ដូច​បាន​គូសបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាកល​ស្ដីពី​សិទ្ធិមនុស្ស (​មាត្រា ២៩.២) និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ (​មាត្រា​១៩.៣ មាត្រា​២១ និង​មាត្រា​២២.២)​។ ការខកខាន​មិនបាន បញ្ជាក់​ឱ្យបាន​ច្បាស់​ដោយ​ចេតនា មិន​ត្រឹមតែ​បង្ក​ឱ្យ​សាធារណជន មានការ​ភ័ន្តច្រឡំ​ប៉ុណ្ណោះ​ទេ គឺ ថែមទាំង​ផ្តល់​កម្លាំងចិត្ត​ឱ្យ​ក្រុមខ្លះ ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​កេងចំណេញ​ពី​ស្ថានភាព​បែប នេះ សម្រាប់​របៀបវារៈ​លាក់​កំបាំង​របស់​ពួកគេ​។

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បាន​បន្ថែមទៀតថា ក្នុងការ​អនុវត្ត​តួនាទី​ប្រកបដោយ​សត្យានុម័ត និង​វិជ្ជាជីវៈ អ្នករាយការណ៍​ពិសេស​មាន​កាតព្វកិច្ច គោរព​ឱ្យបាន​ខ្ជាប់​ខ្លួន​តាម «​ក្រមសីលធម៌​សម្រាប់​អ្នក​កាន់​អាណត្តិ​នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា សិទ្ធិមនុស្ស​» (​ជាពិសេស មាត្រា ៣ មាត្រា ៦ និង​មាត្រា ១៤) និង «​សៀវភៅ​ណែនាំ​ស្ដីពី​ប្រតិបត្តិការ នៃ​នីតិវិធី​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​» (​ជាពិសេស កថាខណ្ឌ ២៤ និង ៥០) ដែល​ចែង​អំពី គោលការណ៍​ទូទៅ​សម្រាប់​ការអនុវត្ត​តួនាទី​ខាងលើ សារៈសំខាន់​នៃ​ការប្រមូល​ព័ត៌មាន​ដែល​បាន​ផ្ទៀង ផ្ទាត់​ត្រឹមត្រូវ​ជាមួយ​គ្រប់​ប្រភព និង​នីតិវិធី​សម្រាប់​ការទាក់ទង​ជាមួយ​រដ្ឋាភិបាល​៕

spot_img
×