Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស បង្កើត​កងវរសេនាតូច​លេខ ២៤៦ និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​បញ្ជាការដ្ឋាន​អង្គរក្សក្រុង​តាខ្មៅ ខេត្តកណ្តាល ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស បង្កើត​កងវរសេនាតូច​លេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២​នប​០) និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)​។​

​ក្នុង​ពិធី​នេះ ដោយមាន​ការចូល រួម​ពី​បណ្តា​អង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃ​ប្រទេស​ជា​មិត្ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ការពា​ជាតិ អគ្គ​មេ​បញ្ជា ការ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និង​ភ្ញៀវ​ជាតិ​- អន្តរជាតិ​ចូលរួម​យ៉ាង​អធិក អធម​ដោយមាន​ការតាំង​បង្ហាញ​យោធបរិក្ខារ​ផ្សេងៗ​បម្រើឱ្យ​កងយោធពល​ខេ​មរ​ភូ មិ​ន្ទ​ផងដែរ​។

​នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​បង្កើត​កង​វរ​សេនា តូច​លេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២​នប​០) និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០) សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ផ្ញើ​សារ​ជូនពរ​ផងដែរ​។​

​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវបាន​បង្កើតឡើង​ដាក់​ឲ្យ​ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ ជា​អ្នកធានា ផ្គត់ ផ្គង់​ភស្តុភារ ហិរញ្ញវត្ថុ គ្រឿង​បំពាក់កម្លាំង និង​ហ្វឹកហ្វឺន​៕
​ដោយ៖កូឡាប

      

spot_img
×