Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​សភា​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​នានា AIPA លើក​ទី​៤១ ជា​ធាតុ​ចូលក្នុង​ការបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ មហាសន្និបាត​អន្តរ​សភា​អាស៊ាន AIPA លើក​ទី​៤១ បាន​ដំណើរ​មកដល់​ថ្ងៃទី​២ ក្នុង​ថ្ងៃទី​៩​កញ្ញា​នេះ​។ គណៈប្រតិភូ​សភា​កម្ពុជា បាន​ចូលរួម​យ៉ាងសកម្ម តាម​កិច្ចប្រជុំ​គណៈកម្មាធិការ​នានា របស់​មហាសន្និបាត​ដោយបាន​លើកឡើង​នូវ​បទ​អ​ន្តា​គម​ន៍ ជា​ធាតុ​ចូល​មាន​សារសំខាន់ ក្នុងការ​លើកកម្ពស់​យ​ន្ត​ការ​សភា បង្កើន​កិច្ចសហប្រតិបត្តិការ នៅក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​របស់​ប្រជាពលរដ្ឋ ដូច​ករណី​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត និង​ការស្តារ សេដ្ឋកិច្ច​ឡើងវិញ ក្រោយពី​វិបត្តិ​ដ៍​ធ្ងន់ធ្ងរ​នេះ​។​

​នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ មហាសន្និបាត​កាលពី​ថ្ងៃទី​៨ ខែ​ក​ញ្ញ​ម្សិលមិញ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែករំលែក​នូវ​បទពិសោធន៍​ជាក់ស្តែង ដែល​កម្ពុជា​បានដាក់​ចេញ​ក្នុង​ទប់ស្កាត់​យ៉ាង​ទាន់ពេលវេលា​យ៉ាងសកម្ម និង​ជោគជ័យ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​។ វប្បធម៌​នៃ​ការចែករំលែក មិន​រើសអើង និង​ឯកភាព​ជាតិ​តែមួយ ជា​កត្តា​គន្លឹះ និង​សំខាន់​ចាំបាច់​ក្នុងការ​ដោះស្រាយ​វិបត្តិ ឬ​បញ្ហា​ប្រឈម​ទាំងឡាយ​។​

​សម្តេច​បាន​លើកឡើងថា សភា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់ យន្តការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​។​
​មហាសន្និបាត​អាយ​ប៉ា​លើក​ទី ៤១ ដែល​រដ្ឋសភា នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ជា​ម្ចាស់ផ្ទះ រៀបចំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ មាន​រយៈពេល ៣ ថ្ងៃ ពីថ្ងៃ​ទី ៨ ដល់​ថ្ងៃទី​១០ ខែកញ្ញា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ក្នុង​ពិធី​បិទ​មហាសន្និបាត​នេះ តាម​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃទី​១០ ខែកញ្ញា ស្អែក​នោះ ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជំរុញ​ដល់ ប្រទេស​អាស៊ាន ធ្វើ​សមាហរណកម្ម​តំបន់ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរ ទំនិញ សេវាកម្ម និង​ប្រជាជន នៅក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៍​ធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ។​

​ក្នុង​សុន្ទរកថា​គន្លឹះ ថ្លែង​ទៅកាន់ មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤១ ដែល​សភា​ប្រទេស​វៀតណាម ធ្វើជា​ម្ចាស់ផ្ទះ តាម​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​នេះ សម្តេច​ប្រធានរដ្ឋសភា គូសបញ្ជាក់​បន្ថែមថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នៅលើ​ពិភពលោក បាន​នាំមក​នូវ​បញ្ហា​ប្រឈម ជាច្រើន ដែល​មិន​ធ្លាប់មាន​ពីមុនមក ដូចជា សុវត្ថិភាព សុខភាព​សារ​ធារ​ណៈ ការបង្អាក់ ការប្រមូលផ្តុំ និង​ដំណើរការ នៃ​សង្វាក់​ផ្គត់ផ្គង់​សកល ជាពិសេស​បាន​បង្ក​ផល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សង្គម និង​សេដ្ឋកិច្ច​សកលលោក​។​

​សម្តេច​បាន​កោតសរសើ​រ​ចំពោះ​រដ្ឋសភា​វៀតណាម​ខិតខំ​ពុះពារ រៀបចំ​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤១​នេះ បាន​យ៉ាង​ល្អ និង​ជោគជ័យ​ទោះបី​មាន​ជំងឺ​កូ​វីដ​១៩​នេះ​ក្តី ។ ប្រធានរដ្ឋសភា​សង្កត់​ថា “ យើង​ត្រូវ​ធ្វើការ រួមគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​រួម​របស់​យើង​”​។

​សម្តេច​ប្រធានរដ្ឋសភា បាន​លើកឡើងថា សភា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ស្របច្បាប់ នៃ​ស្ថាប័ន​ពហុភាគី ជាពិសេស ការកសាង​អាស៊ាន​ជា​ស្ថាប័ន​មួយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ប្រកាន់ យក​ប្រជាជន​ជា​ស្នូល​។ សភា​កម្ពុជា គាំទ្រ​ការខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ក្នុងការ​ថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់ ដោយ​សន្តិវិធី ឈរលើ​គោលការណ៍​ច្បាប់​អន្តរជាតិ និង​យន្តកា​ការទូត ជៀសវាង ការប្រើប្រាស់​កម្លាំង​អាវុធ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×