Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន Microsoft បាន​ដាក់ចេញ​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​ដែល​កែតម្រូវ​កំហុសឆ្គង​ចំនួន​១២៩

spot_img

ភ្នំពេញ៖ ​កាលពី​យប់​ថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន Microsoft ទើបតែ​ដាក់ចេញ​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ខែកញ្ញា របស់​ពួកគេ​ដែល​គេ​និយម​ហៅ​ឈ្មោះថា Patch Tuesday​។ សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​ខែ​នេះ ក្រុមហ៊ុន​បានធ្វើការ​កែសម្រួល​ភាព​ចន្លោះប្រហោង​ចំនួន ១២៩ ទៅលើ​កម្មវិធី​ចំនួន​១៥ ដែល​រួមមាន​កម្មវិធី Windows និង ASP.NET ផងដែរ​។​ នេះបើតាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Departmentនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០។

​ក្នុងចំណោម​បញ្ហា​ទាំង​១២៩​ខាងលើ មាន​៣២ គឺ​ទាក់ទង​ទៅនឹង Remote Code Execution ដែល​បញ្ហា​នេះ​អាចឱ្យ​ក្រុម​អ្នក​វាយប្រហារ​វាយលុក​កុំព្យូទ័រ​អ្នកប្រើប្រាស់​ពី​ចម្ងាយ​បាន​។ ហើយ​អ្វីដែល​គួរឱ្យ​បារម្ភ​ជាងនេះទៅទៀត​នោះ​គឺ មាន​បញ្ហា​២០ ក្នុងចំណោម​ទាំង​៣២ នោះ ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​ដ៏​សំខាន់បំផុត ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​អ្នកប្រើប្រាស់​។​

ប្រភពដដែលបានបន្តថា ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ​របស់លោក​អ្នក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​កុំព្យូទ័រ​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ចៀសវាង​ពី​ការវាយប្រហារ​ផ្សេងៗ ហើយ​ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​បញ្ហា​ទាំង​២០ ដែល​ក្រុមហ៊ុន Microsoft ចាត់ទុកថា​ជា​បញ្ហា​ដ៏​សំខាន់បំផុត​៖
– Windows (CVE-2020-1252)
– On-premise Microsoft Dynamics 365 systems (CVE-2020-16857, CVE-2020-16862)
– Windows Graphics Device Interface (GDI) (CVE-2020-1285)
– Microsoft SharePoint (CVE-2020-1200, CVE-2020-1210, CVE-2020-1452, CVE-2020-1453, CVE-2020-1576, CVE-2020-1595)
– Microsoft SharePoint Server (CVE-2020-1460)
– Windows Media Audio Decoder (CVE-2020-1593, CVE-2020-1508)
– Microsoft COM for Windows (CVE-2020-0922)
– Windows Text Service Module (CVE-2020-0908)
– Microsoft Windows Codecs Library (CVE-2020-1319, CVE-2020-1129)
– Windows Camera Codec Pack (CVE-2020-0997)
– Visual Studio (CVE-2020-16874)​៕ដោយ៖កូឡាប

spot_img
×