Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Idol អ្នកណាខ្លះ​? វ័យ​កាន់តែ​ជ្រេ តែ ឈិ​ត សុជាតា សម្រស់​ហាក់​មិន​ប្រែ កាន់តែ​ស្អាត​ខ្ញង់​ក្រមុំ​សុំ​ខ្មាស​

spot_img

​ភ្នំពេញ​៖ ពិធី​ការិនី និង​តារា​សម្តែង អ្នកនាង ឈិ​ត សុជាតា បាន​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈពេល​យ៉ាង​ធំ ពោលគឺ​ហាក់​លែង​នឹកនា​ទៅលើ​រឿង​សិ​ល្បះ​តទៅទៀត ក្រោយ​ទទួលបាន​កូនភ្លោះ​ប្រុស​ស្រី​២​នាក់​គួរ​ឲ្យ​ស្រឡាញ់​រួចមក ព្រោះថា គេ​ពុំ​បានឃើញ​អ្នកនាង​ឡើង​ធ្វើជា​ពិធី​ការិនី​នៅលើ​ឆាក​ដូច​លើក​មុនៗ​ទៀត​នោះទេ​។​

​ទោះយ៉ាងណា បើ​ងា​កមក​ចាប់អារម្មណ៍​លើ​ជីវិត​ឯកជន​វិញ ឃើញថា​តារា​ស្រី​រូបនេះ​នាង​ហាក់​កំពុងមាន​សេចក្តីសុខ​យ៉ាង​ពេញទំហឹង​តែម្តង ក្រោយ​បង្ហាញមុខ​ស្វាមី​ដែល​ខំ​លាក់បាំង​អស់​រយៈពេល​ជា​យូរ និង​ពិសេស​ទទួលបាន​ចំណងដៃ​កូនប្រុស​ស្រី​ភ្លោះ​១​គូ ដែល​ពេលនេះ​ពួកគេ​ធំៗ​ហើយ​។​

​បើទោះជា​ហាក់​លែង​គិតដល់​សិល្បៈ​តទៅទៀត ក៏​អ្នកនាង ឈិ​ត សុជាតា នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ដដែល ពី​សំណាក់​អ្នកគាំទ្រ ដែល​តែងតែ​ចូល​មើល​អ្នកនាង​តែងតែ​បង្ហោះ​ឲ្យ​ឃើញ​ពី​ជីវិត​ដ៏​ហ៊ឺហារ និង​ព្រមទាំង​ទិដ្ឋភាព​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​ជាច្រើន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្នុងនោះ អ្នកនាង ឈិ​ត សុជាតា ក៏​តែងតែ​បង្ហាញ​ពី​សកម្មភាព​លក់​ផលិតផល​សម្លៀកបំពាក់​តាម​អន​ឡាញ និង​មុខរបរ​បោះ​ដុំ​សំបុក​ត្រចៀកកាំ ធម្មជាតិ​ពិតៗ 100% និង​ព្រមទាំង​មុខរបរ​រកស៊ី​ដទៃទៀត​ដែល​យើង​ដឹង​ពុំ​អស់​។​

​ដោយឡែក ងាក​មក​មើល​ពី​សម្រស់​តារា​ស្រី​រូបនេះ បើទោះជា​ឈានចូល​វ័យ​កាន់តែ​ជ្រេ​ណាស់​ហើយ​ក្តី តែបើ​និយាយ​ពី​រូប​សម្រស់​វិញ គឺថា​នៅតែ​វ័យក្មេង ក្រមុំ​សុំ​ខ្មាស​តែម្តង​៕ ដោយ​៖ លឹម ហុង​

 

spot_img
×